(សៀមរាប)៖ បច្ចុប្បន្ននេះ បរិវេណជុំវិញប្រាសាទព្រហ្មកិល បានប្រែមុខមាត់ថ្មី ក្រោយពីអាជ្ញាធរជាតិអប្សរា រៀប ចំដាំស្មៅ ផ្កា កាត់គ្រីមែកឈើ ដកហូតរុក្ខជាតិដែលមិនចាំបាច់ និងរៀបចំឱ្យមានសណ្តាប់ ដោយមាន ការ ថែទាំជាប្រចាំ។

ការកែលម្អនេះ បានលើកតម្លៃប្រាសាទបុរាណ ធ្វើយ៉ាងណាឱ្យបរិវេណជុំវិញប្រាសាទព្រហ្មកិល នេះ មានទេសភាពល្អ និងសោភ័ណភាពបៃតង ស្រស់ បំព្រង មានភាពទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរ និងអ្នកដំណើរដែលមកទស្សនា ឬឆ្លងកាត់ទីនេះ។

ពិសេសបច្ចុប្បន្ន ប្រាសាទព្រហ្មកិល ដែលជា អតីតមន្ទីរពេទ្យសម័យអង្គរ កំពុងទទួលបានការជួសជុល ហើយក្រោយពេលប្រាសាទបុរាណមួយ នេះ ត្រូវ បានជួសជុលរួចរាល់ នឹងរឹតតែលើកសោភ័ណភាពប្រណីតមួយកម្រិតថែម ទៀត៕