(ភ្នំពេញ)៖ យ៉ាងហោចណាស់ មាននិស្សិតនិងសាធារណជនប្រមាណជាង ៣០០០នាក់បានចូលរួមក្នុងកម្មវិធី «ជីប ម៉ុង ជាជម្រើសរបស់អ្នក» ដែលជាកម្មវិធីតម្រង់ទិសអាជីពតាមប្រព័ន្ធឌីជីថលដ៏ធំបំផុតប្រចាំឆ្នាំរបស់ជីប ម៉ុង។

កម្មវិធីតម្រង់ទិសអាជីព ជីប ម៉ុង ជាជម្រើសរបស់អ្នក បានរៀបចំចំនួន ៣លើក ដោយមានវាគ្មិន ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមកពីពាណិជ្ជកម្មនានារបស់ ជីប ម៉ុង ចំនួន១០រូប បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ការងារនិងគន្លឹះសំខាន់ៗសម្រាប់ជាទុនដល់និស្សិត និងអ្នកចូលរួមនានាអាចពង្រឹងសមត្ថភាព ក្នុងការប្រឡូកក្នុងទីផ្សារការងារ។

កម្មវិធី «ជីប ម៉ុង ជាជម្រើសរបស់អ្នក» បានបើកឱកាសឲ្យបងប្អូននិស្សិតនិងសាធារណជនដែលបានចូលរួមសរុប ប្រមាណជាង ៣០០០នាក់នេះ បានជួបផ្ទាល់ជាមួយអ្នកគ្រប់គ្រងធនធានមនុស្សនៃពាណិជ្ជកម្ម ទាំងអស់ជីប ម៉ុង ដើម្បីអាចស្វែងយល់ពីឱកាសការងារយ៉ាងលម្អិត និងដាក់ពាក្យស្នើសុំការងារ តាមប្រព័ន្ធឌីជីថលផងដែរ។

ទោះបីក្នុងកាលៈទេសៈណាក៏ដោយក៏ ជីប ម៉ុង និងពាណិជ្ជកម្មរបស់ជីប ម៉ុង នៅតែឈានមុខក្នុងការបង្កើតឱកាសការងារដ៏សម្បូរបែបសម្រាប់និស្សិតៗ ដែលគ្រោងនិងទើបបញ្ចប់ការសិក្សា ក៏ដូចជាសម្រាប់អ្នក ដែលកំពុងស្វែងរកការងារ៕

ដើម្បីស្វែងយល់ពីឱកាសការងាររបស់ជីប ម៉ុង សូមចូលទៅកាន់៖ https://careers.chipmong.com