(ភ្នំពេញ)៖ កញ្ញា វឿន ជីវ៉ា ម្ចាស់បទ «វ៉ាក់សាំងមនុស្សក្បត់» របស់ផលិតកម្មដាវីត្រា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិជន គ្រប់មជ្ឈដ្ឋានជាពិសេសលើបណ្តាសង្គម Tiktok។

ម្ចាស់បទ «វ៉ាក់សាំងមនុស្សក្បត់» រូបនេះ បានប្រាប់ឱ្យដឹងថា បទនេះគឺត្រូវបានលោកអ្នកនិពន្ធ ខិតខំសម្រិតសម្រាំងប្រើប្រាស់នូវពាក្យពេចន៍ជាពិសេស គឺរំលេចនូវការចាក់វ៉ាក់សាំង។

កញ្ញាថា បទ «វ៉ាក់សាំងមនុស្សក្បត់» ត្រូវបានផលិតកម្មដាវីត្រា ផលិតឡើងជាសារក្នុងការដាស់តឿនក្រៀនរំលឹកដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលាកំណត់ របស់រាជរដ្ឋាភិបាលផងដែរ។

ខាងក្រោម នេះសូមចូលទៅកាន់តំណរភ្ជាប់ MV «វ៉ាក់សាំងមនុស្សក្បត់» នេះ។ ហើយលោកអ្នកក៏អាចទាញយកកម្មវិធីអេប «App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811