(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន ៣០ធុង ទៅដល់សាលាចំនួន ៦ ដែលទទួលបានជ័យលាភីពីការប្រកួត «សាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១» ដែលរៀបចំដោយនាយកដ្ឋានអប់រំបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរដល់កិច្ចខិតខំប្រឹងប្រែង រៀបចំសាលារៀនឲ្យមានបរិស្ថានល្អសម្រាប់សិស្សានុសិស្ស និងសហគមន៍។

ការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់ជ័យលាភីសាលាមេត្រីបរិស្ថានទាំង៦នេះ ធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់បរិស្ថានស្អាត និងជំរុញឲ្យមានការយកចិត្តទុកដាក់ ទៅលើការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមសហគមន៍ និងទីសាធារណនានា ដើម្បីសុខភាព និងអនាម័យរបស់យើងទាំងអស់គ្នា។

គួរបញ្ចាក់ផងដែរថា ធុងសំរាមទាំង ៣០ធុង ត្រូវបានដាក់ពង្រាយនៅក្នុងបរិវេណសាលាចំនួន៦ ដូចជា៖

* សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង
* សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប
* សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ
* វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ
* វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ
* វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង៕