(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធមុតស្រួច Lionel Messi បានខកខានការហ្វឹកហាត់របស់ក្រុម Paris St Germain នៅថ្ងៃព្រហស្បតិ៍នេះ, ជាមួយក្លិបដែលលេងនៅពានរង្វាន់ Ligue 1 របស់បារាំងមួយនេះ បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពផ្នែកវេជ្ជសាស្ត្ររបស់ក្រុម នឹងចេញផ្សាយនៅយប់ថ្ងៃនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។

ជាមួយគ្នានោះ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ក៏បានខកខានការហ្វឹកហាត់ផងដែរ ជាមួយនឹងសារព័ត៌មានកីឡា L'Equipe បានចុះផ្សាយថា លោកបានឆ្លងមេរោគ (ត្រចៀក, ច្រមុះ ឬបំពង់ក)។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Messi បានចាប់ផ្តើមជីវិតចម្រុះ នៅក្លិប PSG ចាប់តាំងពីលោកបានចូលរួម ក្នុងនាមជាកីឡាករគ្មានកិច្ចសន្យា ជាមួយក្លិបណាមួយ បន្ទាប់ពីចប់ពីក្លិប Barcelona ក្នុងអំឡុងពេលបិទរដូវកាល, ដោយបានស៊ុតបញ្ចូលទី៣គ្រាប់ ក្នុងពានរង្វាន់ Champions League ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន ក្នុងការបង្ហាញខ្លួនលេងនៅពានរង្វាន់ Ligue 1 ចំនួន៤ប្រកួត។

PSG, ដែលឈរនៅកំពូលតារាង ជាមួយនឹង២៨ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់១១ប្រកួតនោះ, នឹងត្រូវប្រកួតប៉ះក្រុមម្ចាស់ជើងឯក Lille នៅថ្ងៃសុក្រសប្តាហ៍នេះ៕