(ម៉ាទ្រីដ)៖ ក្លិប Barcelona បានតែងតាំងគ្រូបង្វឹកក្រុម B របស់ពួកគេ គឺលោក Sergi Barjuan ជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីការចាកចេញរបស់លោក Ronald Koeman, នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគ LaLiga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។
បុរសសញ្ជាតិហូឡង់ Koeman ត្រូវបានដកចេញពីតំណែង បន្ទាប់ពីការចាញ់១-០ របស់ក្លិប Barca ក្រោមថ្វីជើងក្រុម Rayo Vallecano កាលពីថ្ងៃពុធ, ជាការបរាជ័យលើកទី៤របស់ពួកគេ ក្នុងចំណោម៦ប្រកួត នៅក្នុងការប្រកួតទាំងអស់។
«លោក Barjuan នឹងទទួលបន្ទុកបណ្ដោះអាសន្ន លើការគ្រប់គ្រងបច្ចេកទេស របស់ក្រុមកំពូល។ តំណែងបណ្ដោះអាសន្នរបស់គាត់ ជាគ្រូបង្វឹកក្រុមកំពូល នឹងបញ្ចប់ភ្លាមៗ នៅពេលដែលក្លិប ជួលបានគ្រូបង្គោលពេញម៉ោង ដើម្បីជំនួសលោក Ronald Koeman ដែលត្រូវបានបណ្តេញចេញ», នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
Barcelona កំពុងឈរនៅលេខរៀងទី៩ ដោយមាន១៥ពិន្ទុក ពីការប្រកួតចំនួន១០ ដោយឡែកនៅលីគ Champions League វិញ ពួកគេនឹងត្រូវធ្វើដំណើរទៅជួបក្រុម Dynamo Kiev នៅថ្ងៃទី២ ខែវិច្ឆិកា ខណៈការបរាជ័យ នឹងធ្វើឱ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃការបរាជ័យ ក្នុងការឈានដល់វគ្គជម្រុះ៕