(ភ្នំពេញ)៖ បុរីជីប៊ី រ៉េស៊ីដេន GB Residence ដែលកំពុងដំណើរការសាងសង់ និងលក់ជូនអតិថិជន នូវលំនៅដ្ឋានប្រណីតជាច្រើនជម្រើស មានទីតាំងស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីផ្សារទំនើប AEON Mall ៣ ជាគម្រោងមានគុណភាព ដោយមានការសិក្សាយ៉ាងច្បាស់លាស់ដោយមានការសាងសងតាមស្តង់ដាបច្ចេកទេសសំណង់ ប្រើប្រាស់សំភារះមានគុណភាពល្អនិងធានាប្រើបានរយះពេលយូរ និងផ្តល់នូវគេហដ្ឋានរចនាពោពេញដោយគុណភាព ប្រណិតភាព និងស៊ីវិល័យ។
ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទឹក ភ្លើង និងរុក្ខជាតិដើមឈើបៃតងខាងមុខផ្ទះតាមបណ្តោយផ្លូវបុរីយ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។ ប្រព័ន្ធរំដោះទឹកស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធ្វើអោយចរន្តទឹកហូរបានលឿនមិនរាំងស្ទះ។ ទន្ទឹមនិងនេះបុរីក៏យកចិត្តទុកដាក់លើគ្រប់ចំណុចនៃការសាងសង់ ចាប់ពីផ្នែកមូលដ្ធានគ្រឿងបង្គំនៃសំណង់រហូតដល់ការងារដេកគ័រ បំពាក់គ្រឿងទាន់សម័យ និងសន្សំសំចៃភ្លើនិងគុណភាព ក៏ដូចជាសោភ័ណភាពដ៏ស្រស់ស្រាត់នៃគម្រោងទាំងមូលដែរ។
អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវ បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា លោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណិតភាព និងភាពស៊ីវិល័យ ដោយសារមើលឃើញសក្តានុពលនិងភាពរីកចំរើនដ៏ឆាប់រហ័សនៅជុំវិញតំបន់នេះ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយមិនឆ្ងាយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។
លោកឧកញ៉ាបានបន្តថា «ជាមួយនឹងការរចនាលំនៅដ្ឋាន មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុកភាព»។
ទំនាក់ទំនងទូរស័ព្ទ៖ 077 / 070 / 066 363 005 សម្រាប់ការសាកសួរព័ត៌មានបន្ថែម និងការណាត់ជួប
ទីតាំង៖ ស្ថិតនៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ មានចម្ងាយត្រឹមតែ២.៤គមប៉ុណ្ណោះពីរង្វង់មូលកួរស្រូវ
https://maps.app.goo.gl/wBoNnmoPBP1GDb4r9