(ស្ទឹងត្រែង)៖ ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) និងក្រុមហ៊ុន LG Electronics បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាក្រុងដូនកែវ ដែលមានអាស័យដ្ឋាន ផ្ទះលេខ 64 ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដែលមានការចូលរួមក្រោមអធិបិតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប ( GGear Group ) និងក្រុមហ៊ុន LG Electronics ។
LG BRANDSHOP សាខាក្រុងស្ទឹងត្រែង គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៉ីនត្រជាក់ ទូរទឹកកក ម៉ាស៉ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។
នាក្នុងឱកាសនៃពិធីសម្ពោធ LG BRANDSHOP សាខាក្រុងស្ទឹងត្រែង លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីពង្រីកបន្ថែមនូវ បណ្តាហាង LG Brandshop របស់យើងឱ្យគ្របដណ្តប់គ្រប់ខេត្តក្រុងនាពេលខាងមុខជាមួយដៃគូសហការ G Gear Group ។ LG នឹងបន្តផ្តល់ជូននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ និងផលិតផលដែលបំពាក់នូវបច្ចេកវិទ្យាថែទាំសុខភាពដល់អតិថិជនរបស់យើងដូចជា ទូរទស្សន៍ LG OLED TV, ទូរទឹកកក LG InstaView, ទូរសម្លាប់មេរោគលើសម្លៀកបំពាក់ LG Styler, ម៉ាស៉ីនបន្សុទ្ធខ្យល់ Air purifier និង ម៉ាសស៉ីនត្រជាក់ដែលបំពាក់នូវបច្ចេកវិទ្យា UV Nano»។
ចំណែកលោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប បានថ្លែងសម្រេចចិត្តបើកសាខា LG BrandShop នៅខេត្តស្ទឹងត្រែងនេះ គឺជាហាងលក់ផលិតផលអេឡិចត្រូនិកមួយដំបូងគេបង្អស់ និងទំនើបជាងគេបំផុតនៅភូមិភាគឥសាន្តនេះ ហើយទីកន្លែងមួយនេះ គឺយើងបានសំរេចចិត្តថា នឹងបោះទីតាំងដ៏យូរអង្វែងមួយជាមួយបងប្អូនក្នុងខេត្តស្ទឹងត្រែង ដោយទីតាំងដីមួយកន្លែងនេះគឺជាកម្មសិទ្ឋរបស់ក្រុមហ៊ុនដោយផ្ទាល់ និងមានដីមួយកន្លែងទៀតដែលយើងកំពុងត្រៀមសម្រាប់ធ្វើឃ្លាំងដាក់ទំនិញ ដើម្បីសម្រួលដល់ការចែកចាយដល់ខេត្តជិតខាងនៅក្នុងភូមិភាគនេះ ដូចជា ខេត្តរតនៈគីរី មណ្ឌលគីរី ព្រះវិហារ និងខេត្តក្រចេះ និងបម្រើសេវាកម្មជុសជួលអោយមានលក្ខណៈងាយស្រួល និងលឿនរហ័សសម្រាប់អតិថិជនប្រើប្រាស់ដែលប្រើប្រាស់ផលិតផល LG »។
ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះផងដែរ LG BRANDSHOP សាខាក្រុងស្ទឹងត្រែងមានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃរហូតដល់ ២០% ការថែមជូនកាដូរជាច្រើនសន្ធឹកសន្ធាប់ដោយឥតកំណត់។ ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២១៕
ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខទូរសព្ទ៖ 016 333 981