(ភ្នំពេញ)៖ ក្រុមហ៊ុនសាច់ចង្កាក់អាំង HBF ដែលជាប្រេនកូនខ្មែរ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសក្រុមហ៊ុនដៃគូសហការ ដែលចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏សំខាន់ របស់ក្រុមហ៊ុន HBF ក្នុងចែកចាយសាច់ និងសម្ភារ ដល់តំណាងចែកចាយទូទាំងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខា លើការដឹកជញ្ជូនសាច់ និងសម្ភារហ្វ្រេនឆាយ HBF ទូទាំងប្រទេស ទៅកាន់តំណាងសាខាទាំងអស់ របស់ក្រុមហ៊ុន HBF ធ្វើឡើងក្រោមវត្តមាន លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈបុនថាំ អេចប្រេស និងលោក ថុង គឹមហួន អគ្គនាយកក្រុមហ៊ុន HBF នៅភោជនីយដ្ឋានទន្លេបាសាក់២។
ក្នុងឱកាសនោះ ក្រុមហ៊ុន បានប្រកាសរួមគ្នាថា ក្រុមហ៊ុនដឹកជញ្ជូន វិរៈបុនថាំ អេចប្រេស ជាអ្នកទទួលសេវាកម្មដឹករាល់ទំនិញ និងសម្ភារទាំងអស់ របស់ HBF ទៅកាន់គ្រប់ទីកន្លែង គ្រប់ខេត្ត ស្រុក ទូទាំងប្រទេសកម្ពុជា ដូច្នេះលែងព្រួយបារម្ភ ចំពោះការដឹកជញ្ជូនសាច់ទៀតហើយ។
លោក ថុន គឹមហួន បានឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូន វិរៈបុនថាំ អេចប្រេស ជាក្រុមហ៊ុនមួយ ដែលទទួលការធានា និងផ្តល់ភាពជឿជាក់យ៉ាងខ្លាំង ហើយព្រមទាំងជួយដោះស្រាយបញ្ហាជាច្រើន សម្រាប់ក្រុមហ៊ុនរបស់លោក។
លោកបានចាត់ទុកថា ក្រុមហ៊ុនដឹកជញ្ជូន វិរៈបុនថាំ អេចប្រេស ជាដៃគូសំខាន់ និងល្អ ប្រៀបបាននឹងខ្សែប្រយុទ្ធមួយរូប ឆ្ពោះកាន់គោលដៅ ដើម្បីអតិថិនជន និងតំណាងចែកចាយ ទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនោះទៀត លោក ថុន គឹមហួន បានបញ្ជាក់ថា គ្រប់អតិថិជន និងជាពិសេស តំណាងចែកចាយទាំងអស់របស់ HBF កុំគិតព្រួយបារម្ភរឿងថា ទិញសិទ្ធយកលក់បន្ត ហើយជួបរឿងពិបាក រឿងសាច់ចង្កាក់អាំងដឹកជញ្ជូនមកកន្លែងលក់ ទោះនៅដល់ស្រុកខេត្តណា ក៏អាចដឹកទៅដល់ដែរ។
លោក ថុន គឹមហួន បានបន្ដថា ក្រុមហ៊ុនដឹកជញ្ជូន វិរៈបុនថាំ អេចប្រេស បានចូលខ្លួនយ៉ាងពេលលេញ ក្នុងបំពេញភារកិច្ចធ្វើយ៉ាងណា ឲ្យសាច់ចង្កាក់អាំង HBF ត្រូវតែទៅដល់ទីកន្លែង ដែលបងប្អូនរស់នៅ ឬទីតាំងដែលលក់ដូរនោះ។
លោកថា ក្រុមហ៊ុន HBF មិនត្រឹមតែលក់សិទ្ធទិញបន្ត ក្នុងតម្លៃមួយដែលជឿជាក់ ជួយបងប្អូនប្រជាពលរដ្ឋមានមុខរបរ និងរកចំណូលបានវិញ ក្នុងអំឡុងពេល កូវីដ១៩នោះទេ គឺផ្តល់ភាពជឿជាក់ និងសុវត្ថិភាព មិនឲ្យប៉ះពាល់ដល់ការរកប្រាក់ចំណូល របស់តំណាងចែកចាយ HBF ទៀតផង។
ជាមួយគ្នានោះ លោកឧកញ៉ា សួរ វីរៈ បានអះអាងថា សេវាកម្មរបស់លោក ទាំងការងារ និងបុគ្គលិករបស់លោកទាំងអស់ សុទ្ធសឹងតែខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណា ដឹកសម្ភារជូនភ្ញៀវឲ្យដល់ទីតាំង ប្រកបដោយសុវត្ថិភាព និងជឿជាក់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សាច់ចង្កាក់ HBF មានសាខា និងតំណាងចែកចាយទូទាំងប្រទេស សរុបឡើងដល់ប្រមាណ៥០០សាខា។ ហើយមាន១០០សាខា ផ្សេងទៀត បានចុះកុងត្រាទិញសិទ្ធលក់បន្ត។
សាច់ចង្កាក់ HBF មានលាយគ្រឿងផ្សំ រហូតដល់២៥មុខ ប្រលាក់ជូនបងប្អូន ហើយសម្រាប់យកទៅលក់មាន៩មុខ ដូចជា៖ សាច់ជៀម, សាច់ពពែ៣, សាច់ក្រពើ៤. សាច់គោ, សាចក្ងាន, សាច់ជ្រូក, សាច់មាន់, សាច់ទា, សាច់ក្របី, សាច់អូទ្រីស, សាច់ក្រពើ ដោយមានតម្លៃត្រឹមតែ២៥០០រៀលប៉ុណ្ណោះ ក្នុង១ចង្កាក់។
សម្រាប់តម្លៃដាក់លក់ ក្នុងការទិញសិទ្ធលក់បន្ត មានការបញ្ចុះតម្លៃយ៉ាងសមរម្យ ដោយហ្វ្រេនឆាយក្នុងរដូវកាលកូវីដ១៩ ទាំងមូលតម្លៃ៣ពាន់ដុល្លារ បញ្ចុះសល់ ត្រឹមតែ១៥០០ដុល្លារ និងកញ្ចប់ឈុត VIP មានតម្លៃ៣,៩៥០ដុល្លារប៉ុណ្ណោះ ជាមួយគ្រឿងបរិក្ខារសម្រាប់ចម្អិន និងទុកដាក់សាច់ សុទ្ធតែកុម្ម៉ង់ពីបរទេស។
ចំណាយដើមទុនតិចតួច អាចរកប្រាក់ចំណូលបានច្រើន។ កុំនៅគិតយូរ ឆាប់ទំនាក់ទំនងមកកាន់លេខ ០៨៩ ២២ ៩៩៩២/ ០៨៧ ២៩២៩៧៩/ ០៦១ ៧១ ២៩២៩/ ០៨៥ ២៩២៩៧៩ ដើម្បីមកជួបផ្ទាល់ ឆាប់ចេះ ឆាប់រកចំណូលបានលឿន៕