(មែនឆេស្ទើ)៖ អតីតអ្នកចាត់ការចាស់ក្លិប Manchester United លោក Jose Mourinho ដែលបច្ចុប្បន្នកំពុងដឹកនាំក្លិប AS Roma មានគោលការណ៍ចង់ផ្ទេរយកខ្សែការពារ Diogo Dalot និង Victor Lindelof ដែលស្ថិតក្នុងបញ្ជីសម្រោងរបស់លោក ដែលអាចធ្វើឲ្យពួកគេជួបជុំគ្នាជាមួយខ្សែការពារ Chris Smalling។ នេះបើតាមការចេញផ្សាយដោយ Manchester Evening news ឲ្យដឹងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

តាមការបង្ហាញរបស់ Express បាននិយាយថា លោក Mourinho ចង់បានខ្សែការពារ Dalot នៅទីផ្សាររដូវក្តៅខាងមុខនេះ តែក្លិប Man United បានរារាំងគោលការណ៍នេះ បន្ទាប់ពីក្លិបខកខានក្នុងការនាំយកខ្សែការពារ Keiran Trippier ដែលកំពុងជាកីឡាកររបស់ក្លិបអេស្ប៉ាញ Atletico Madrid។

រីឯប្រភពពី Teamtalk បានឲ្យដឹងដែរថា Diogo Dalot ចង់ចាកចេញពីបិសាចក្រហមនៅខែមករា ហើយជាគោលដៅចម្បងរបស់លោក Mourinho ដែលកីឡាករម្នាក់ត្រូវក្លិប Man United នាំមកកាលឆ្នាំ២០១៨ ពីក្លិប FC Porto ដែលកំពុងលេងបាន ៤១ប្រកួតជាមួយក្លិបបិសាចក្រហម (Manchester United) នៅពេលដែលខ្សែការពារ Vitor Lindelof កំពុងតែដឹងថា ជួបបញ្ហាខ្លាំងក្នុងបញ្ជី ១១នាក់ដំបូងរបស់លោក Ole Gunnar Solskjaer នៅពេលការមកដល់របស់ Rapheal Varane ដែលអាចអ្នកចាត់ការ Roma នឹងមានការផ្លាស់ប្តូរណាមួយ៕