(ភ្នំពេញ)៖ មន្ទីរព្យាបាលធ្មេញ អាយអិមអាយ បានសម្ពោធដាក់ឱ្យដំណើរសាខាទី២ របស់ខ្លួន បន្ទាបប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។
ការសម្ពោធដាក់ឱ្យដំណើរការសាខាទី២ របស់មន្ទីរព្យាបាលធ្មេញ អាយអិមអាយ មានទីតាំងស្ថិតនៅជិត ស្តុបផ្សារមាន់អាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ។
បើតាមលោក ឃុត មី ជាម្ចាស់មន្ទីរព្យាបាលធ្មេញ អាយអិមអាយ បានលើកឡើងថា នៅឆ្នាំ១៩៩៧ សាខាទី១ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយបើកដំណើរអស់រយៈពេញ២៤ឆ្នាំ។ រហូតមកដល់ពេលនេះអតិថិជនមានការកើនឡើង ដូច្នេះ ហើយទើបទាមទារធ្វើឱ្យលោកបើកពង្រីកសាខាថ្មីបន្ថែមទៀត ដើម្បីបម្រើសេវាកម្មផ្នែកសុខភាពមាត់ធ្មេញជូនដល់អតិថិជន។
ជាទូទៅពេទ្យធ្មេញមានសេវាកម្មគ្រប់បែបយ៉ាង ប៉ុន្តែសេវាសំខាន់របស់មន្ទីរព្យាបាលធ្មេញ អាយអិមអាយ គឺបន្ថែមសេវាពុតធ្មេញ និងការដាំបង្គោល Implant ហើយជាលក្ខណៈកែសម្ផស្សស្នាមញញឹម។
លោកបានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ គ្លីនិក បានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន សម្រាប់អតិថិជនដែលមកទទួលសេវាកម្មនៅគ្លីនិក។
ទន្ទឹមនឹងនេះដែរ លោកបានបន្ថែមថា សម្រាប់ក្នុងវិបត្ដិនៃជំងឺកូវីដ១៩ មានផលប៉ះពាល់ ពីព្រោះគ្លីនិកមានអតិថិជនជាច្រើនមកពីក្រៅប្រទេសមកពី អឺរ៉ុប អូស្ត្រាលី ដោយសារតែមានវិបត្តិនៃជំងឺកូវីដ១៩ ទើបធ្វើឱ្យអតិថិជនមកពីបណ្ដាប្រទេសមានការបាត់បង់ជាសំណាងល្អ ដែលមន្ទីរនេះមានស្តង់ដារល្អមួយ ដែលមានការទទួលស្គាល់ពីប្រជាជនក្នុងស្រុកក្នុងច្រើន កំឡុងពេលកូវីតដោយ ក៏នៅតែមានអតិថិជនក្នុងស្រុក មានអតិថិជនខ្លះបានចេញទៅក្រៅស្រុកដែល តែនៅពេលនេះអតិថិជននៅក្រៅស្រុកមិនអាចមកបាន ចឹងគាត់ត្រូវជ្រើសរើសកន្លែងណាដែលអាចជាស្តង់ដារ។
បន្ថែមពីនេះទៀតលោក ក៏សូមជូនពរឱ្យអតិថិជនមានសុខាភាពល្អ ត្រូវមានការជ្រើសរើសមួយដ៏ត្រឹមត្រូវណាត្រូវជ្រើសរើសគ្លីនិកដែលមានស្ដង់ដារ និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលក៏ដូចជាសម្ភារៈបច្ចេកទេសមួយច្បាស់លាស់៕