(ភ្នំពេញ)៖ ក្រុមហ៊ុនវិមានរចនា បានចេញមុខបំភ្លឺ ជូនសាធារណជន បន្ទាប់ពីមានពាក្យចចាមអារ៉ាមមួយចំនួន ក្នុងន័យបង្កប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន។
លោកស្រី សៀង សុភក្តិ ប្រធានក្រុមហ៊ុនវិមានរចនាប្រចាំកម្ពុជា បានឲ្យ Fresh News Plus ដឹងនៅថ្ងៃនេះថា កន្លងមកនេះ មានមតិពីជនអនាមិកមួយចំនួន បានធ្វើការបញ្ចេញមតិក្នុងន័យមូលបង្កាច់បង្ខួចកិត្តិយសរបស់ក្រុមហ៊ុនវិមានរចនា ដោយបានចោទថា ក្រុមហ៊ុនពុំមានបានចុះបាវេតច្បាស់លាស់ពីក្រសួងត្រឹមត្រូវ និងចោទថា ក្រុមហ៊ុនជាក្រុមហ៊ុនបោកប្រាស់។
លោកស្រីបានឆ្លើយតបទៅនឹងការចោទប្រកាន់ទាក់ទងនិងរឿងបាវេតនេះថា «អ្វីដែលជាការពិត ខ្ញុំគឺជាមាសសុទ្ធមិនដែលខ្លាចភ្លើងទេ ព្រោះការចេញមករកស៊ី គឺស្របច្បាប់រាល់បញ្ហាដែលពាក់ព័ន្ធមួយចំនួន។ ខ្ញុំបានប្រលូកចូលក្រុមហ៊ុនវិមានរចនារយៈពេល៣ឆ្នាំមកហេីយ ខ្ញុំបានសំឡឹងឃេីញកត្តាបីយ៉ាង គឺដូចជាការរកសុីតាមប្រព័ន្ធអនឡាញ គឺជាវិស័យដែលមានការរីកចំរេីនខ្លាំង និងអាចចែករំលែកពីគ្នាទៅវិញទៅមក ខ្ញុំបានមើលឃើញការឡាយរបស់ចៅម៉ែ (ម្ចាស់ក្រុមហ៊ុនវិមានរចនា នៅប្រទេសថៃ) នៅកន្លែងមិនដែលស្គាល់គ្នាសោះ ប៉ុន្តែដោយតែសេចក្តីស្រឡាញ់ និងមានទំនុកចិត្តខ្ពស់ទេីបសម្រេចចិត្តចូលរួមសហការណ៍ជាមួយចៅម៉ែ»។
លោកស្រីបញ្ជាក់បន្ថែមថា ក្រុមហ៊ុនវិមានរចនាកាលពីបេីកដំណេីរការដំបូង គឺជាសាខាតូចមួយប៉ុណ្ណោះ ក្រោយមកមានវិបត្តិកើតឡើងនៅក្នុងក្រុមហ៊ុន គឺអ្នករកស៊ីដែលជាដៃគូសហការ ដោយគាត់ជាមួយចៅម៉ែ គឺគាត់ជាតំណាងប្រចាំខេត្តព្រះសីហនុ បានសុំធ្វេីការឈប់សហការជាមួយចៅម៉ែដោយសារការងារគាត់មានការរវល់ច្រេីន និងផលប៉ះពាល់ដោយសារវិបត្តិកូវីដទេីបនិងកេីតឡេីង ទេីបតំណាងខាងខេត្តព្រះសីហនុ បានផ្ទេរភាគហ៊ុន មកលោកស្រី។ រាល់មុខទំនិញដែលជារបស់ក្រុមហ៊ុនវិមានរចនា គឺមានការចុះបញ្ជីរបាវេតត្រឹមត្រូវ ដូចជា ផលិតផលមករាខូឡឺជេន តែដោយសារក្រុមហ៊ុន មិនបានដឹងថា ត្រូវតម្រូវអោយមានការបិទបាវេតនោះនៅលេីប្រអប់សំបកទេីបមិនទាន់បានដាក់ នៅលេីសំបក ប៉ុន្តែសំរាប់ផលិតផលមកក្រោយ និងមានភ្ជាប់ជាមួយនឹងបាវេតនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនវិមានរចនា ជាក្រុមហ៊ុននាំចូលអាហារបំប៉នសុខភាព រួមនិងផលិតផលថែរក្សាសម្ផស្ស ដែលបាននាំចូលផលិតផល ពីសហរដ្ឋអាមេរិក និងនាំចូលពីប្រទេសថៃ ដែលទទួលបាន ការគាំទ្រខ្លាំងពីអតិថិជនជាច្រើន។ បច្ចប្បន្នវិមានរចនា មានសាខាចំនួនបីប្រទេស គឺ នៅកម្ពុជា សហរដ្ឋអាមេរិក និងថៃ៕