(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី កន្លងទៅបានដាក់ឲ្យប្រើប្រាស់កម្មវិធី KHQR ដែលជាកម្មវិធីមួយដែលអាចប្រើប្រាស់ ការស្កែន QR Code បានច្រើនស្ថានប័ន។ កម្មវិធី KHQR របស់ធនាគារអេស៊ីលីដានេះ អាចប្រើប្រាស់លើការស្កេន QR Code គ្រប់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងកម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់សេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

កម្មវិធី KHQR នេះជាកម្មវិធីផ្ដល់ភាពងាយស្រួល ដល់អតិថិជននៅធនាគារ ឬស្ថាប័នណាក៏ដោយគ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារ QR Code តែមួយសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈ ACLEDA Mobile កម្មវិធី Bakong និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕

ដើម្បីស្នើសុំ KHQR Code របស់ធនាគារ អេស៊ីលីដា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗ សូមចុចទីនេះ https://www.acledabank.com.kh/kh/khm/frm_mobile