(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់វគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី១៩ហើយ នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ដោយមាន ១០ក្រុមធ្វើការប្រជែងស្វែងរក ៣ពិន្ទុបន្ថែម ដោយឡែកទាក់ទងទៅនិងក្រុមសូលទីឡូអង្គរ ត្រូវប៉ះ ខេត្តព្រៃវែង ដែលជាជំនួបបង្គ្រប់សប្តាហ៍ទី១៥។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ រួមមាន៖
១៖ កងយោធពលខេមរភូមិន្ទ Vs ណាហ្គា
២៖ វិសាខា Vs ភ្នំពេញក្រោន
៣៖ បឹងកេត Vs អង្គរថាយហ្គឺរ
៤៖ ព្រះខ័នរាជស្វាយរៀង Vs គិរីវង់.សុខសែនជ័យ
៥៖ សូលទីឡូអង្គរ Vs ខេត្តព្រៃវែង (បង្រ្គប់សប្តាហ៍ទី១៥) ។

សូមបញ្ជាក់ថា ក្រុមវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៣ នៃតារាងកំពុងរកបាន ៣៥ពិន្ទុ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ ភ្នំពេញក្រោន ដែលកំពុងឈរនៅលេខ ១កំពូលតារាងប៉ុណ្តោះអាសន្នដោយមាន ៤០ពិន្ទុ ដែលជំនួបខ្លាំងប៉ះខ្លាំងនេះនឹងធ្វើឡើងនាថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះសម្រាប់ជើងទី២ ក្នុងទឹកដីនៃកីឡដ្ឋាន ព្រីសន៍ នាម៉ោង១៥៖៣០នាទី រសៀល ។ ហើយគួរដឹងបន្ថែមទៀតផងដែរថា កាលពីជើងទី១ កន្លងទៅ ក្រុមវិសាខា បានលេងស្មើជាមួយក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ៣-៣ កាលពីថ្ងៃសៅរ៍ ទី២៤ ខែកក្កដា នៃទឹកដីកីឡដ្ឋាន អ.អេស.អិន៕