(ភ្នំពេញ)៖ ក្រុមហ៊ុន Pizza Hut Cambodia បានឱ្យដឹងថា សាខា Pizza Hut ទី៣ ដែលជា FLAGSHIP STORE នឹងត្រូវដាក់ឱ្យដំណើរការសាកល្បង នៅក្នុងខែវិច្ឆិកាខាងមុខ នៅក្នុងសង្កាត់បឹងកេងកង ដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន ក៏ដូចជាការផ្តល់ភាពងារស្រួលជួនអតិថិជនដែលរស់នៅតំបន់បឹងកេងកងផងដែរ។ ទីតាំងទី៣នេះ កើតឡើងដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក សំរាប់ម៉ាកយីហោដ៏ល្បីល្បាញ លំដាប់ថ្នាក់លេខ ១ របស់សហរដ្ឋអាមេរិកមួយនេះ បន្ទាប់ពីបានបើកដំណើរការ សាខាទី១ និង ទី២ ដ៏ជោគជ័យនៅសង្កាត់ទួលទំពួង ក៏ដូចជា សង្កាត់វត្តភ្នំ កាលពីខែសីហា និង ខែកញ្ញា ២០២១ កន្លងមក។

លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា ការបើកដំណើរការទី៣ នៅពេលឆាប់ៗខាងមុខនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ដែលមានស្រាប់ដូចជា តំបន់ទួលទំពូង និង តំបន់កាល់ម៉ែតដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួល ដល់អតិថិជនដើម្បីទទួលបានអាហាររបស់យើងឲ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់និងទទួលទានអាហារ «ម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ហើយប្រទេសជិតខាង» ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក់ ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាងឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។

លោក ហេង សេងលី បានឲ្យដឹងបន្ថែមទៀតថា ជាមួយវត្តមានសាខាទាំងបីដំបូងនៅកម្ពុជានេះ ក្រុមហ៊ុនបានបង្កើតការងារប្រហែលជា ១០០កន្លែងជូនយុវជនយុវតីកម្ពុជារបស់យើង ជាមួយប្រាក់ខែដ៏ល្អ និងក៏ជាផ្នែកមួយនៃការចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការបង្កើតការងារនិងការបណ្ដុះបណ្ដាលជំនាញផ្នែកបដិសណ្ឋារកិច្ចជាមួយស្តង់ដាកម្រិតអន្តរជាតិ ជូនប្រជាពលរដ្ឋកម្ពុជារបស់យើង ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងវិស័យ ម្ហូបអាហារ ក៏ដូចជាវិស័យទេសចរណ៍ទាំងមូល។

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store គឺ Pizza Hut App Kh, website www.pizzahut.com.kh ។

សូមជម្រាបថា ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ ១៩៥៨ នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការណ៏ជាង ១៨,០០០ហាង នៅជាង ១១០ ប្រទេសលើពិភពលោក។ ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។

ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែល ធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំណែកដើម្បីដើរតួរនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមយយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា។

UFG ជាក្រុមហ៊ុនមេ របស់ភោជនីយដ្ឋានផាក កាហ្វេ ដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៤ គិតត្រឹមចុងឆ្នាំ ២០២០ ភោជនីយដ្ឋាន Park Café មានសាខាទាំងអស់ ២០សាខា ទូទាំង រាជធានីភ្នំពេញ កំពង់ចាម ក្រុងព្រះសីហនុ និង ខេត្តកំពត៕