(ភ្នំពេញ)៖ អតិថិជនមានសំណាងម្នាក់ឈ្មោះ ផាន់ ចន្ធី បានទិញសន្លឹកឆ្នោតតែ ៥សន្លឹកប៉ុណ្ណោះ ពីក្រុមហ៊ុនឆ្នោត «ខេមភូល» កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ រហូតមានសំណាង នឹកស្មានមិនដល់ គឺអតិថិជនរូបនោះ បានឈ្នះរង្វាន់ធំលុយសុទ្ធ ៨លានរៀល។
ជាការពិត កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុនឆ្នោត ខេមភូល បានប្រគល់រង្វាន់ធំឆ្នោតកោសឈ្មោះថា «សំណាងគុណ X20 » លុយសុទ្ធចំនួន៨លានរៀល ទៅឲ្យអតិថិជនមានឈ្មោះ ផាន់ ចន្ធី មកពីរាជធានីភ្នំពេញ។ អតិថិជន ផាន់ ចន្ធី បានប្រាប់ថា គាត់បានធ្វើការទិញសន្លឹកឆ្នោតកោសត្រឹមតែ ៥សនឹ្លក ស្មើនឹងទឹកប្រាក់ ១ម៉ឺនរៀលតែប៉ុណ្ណោះ ហើយមិននឹកស្មានថា មានសំណាងធំ ឈ្នះលុយសុទ្ធរហូតដល់ ៨លានរៀលបែបនេះឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតខេមភូល គឺជាប្រតិបត្តិករឆ្នោតកម្សាន្តផ្សងសំណាងស្របច្បាប់ ដែលទទួលបានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រតិបត្តិការលក់ឆ្នោតឡូតូ ៦/៤៩ ៥ខ្ទង់ ៦ខ្ទង់ ៧ខ្ទង់ រួមជាមួយរង្វាន់លួងចិត្ត ២ខ្ទង់ ៣ខ្ទង់ និង៤ខ្ទង់ ឆ្នោតសន្លឹក និងឆ្នោតកោសភ្លាមឈ្នះភ្លាម។ ប្រភេទឆ្នោតកោសភ្លាមឈ្នះភ្លាម មានប្រាក់រង្វាន់រហូតដល់ ១៦៨ លានរៀល។
ក្រុមហ៊ុនឆ្នោត ខេមភូល មានទីស្នាក់ការកណ្តាលស្ថិតនៅអគារលេខ ២០ ផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងលេខ ០៩៨ ៩៩៦ ០១៦, ០២៣ ៩៩៦ ០១៦ ឬតាមរយៈ [email protected] / [email protected]
www.campools.com.kh៕