(ភ្នំពេញ)៖ ខូហ្វី (KOFI) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេល្បីៗពីសហគមអ៊ឺរ៉ុបមកទីផ្សារប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះទើបទទួលបានការវាយតម្លៃជាប់ជាស្ថាពរលើគុណភាព អនាម័យ ផលិតផលកាហ្វេ និងសង្វាក់ផលិតកម្មលីងរបស់ខ្លួន ដែលស្របតាមបទដ្ធានអន្តរជាតិ GHPs និង HACCP។

លោក Pataiy Suphanpasat នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន SGS ប្រចាំនៅប្រទេសកម្ពុជាបានលើកឡើងថា ក្រុមហ៊ុនខូហ្វី និងសហគ្រាសលីងកាហ្វេខូហ្វី គឺជាក្រុមហ៊ុនផលិតកាហ្វេទីមួយនៅប្រទេសកម្ពុជា ដែលអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិរហូតទទួលបានការវាតម្លៃជាប់ ហើយទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs និង HACCP ពីស្ថាប័នSGS ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារអោយស្របទៅតាមស្តង់ដារអនាម័យពិភភលោក។

លោកបន្តទៀតថា ការទទួលស្គាល់នេះធ្វើឲ្យអ្នកពិសាកាហ្វេកាន់តែមានទំនុកខ្លាំង ទៅលើផលិតផលគ្រាប់កាហ្វេរបស់ក្រុមហ៊ុនខូហ្វី ដែលមានគុណភាពខ្ពស់និងសុវត្ថភាព ខណ:នេះជាជោគជ័យ និងជាមោទកភាពថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនខូហ្វី ដែលផលិតផលទាំង៤គឺ អរុណ សាយ័ណ្ណ សាគរ និង គិរី ក៍ដូចជាសហគ្រាសលីងកាហ្វេរបស់ខ្លួន ត្រូវបានទទួលស្គាល់ជាអន្តជាតិពីស្ថាប័នចំណីអាហារពិភពលោក GHPs និង HACCP ។

លោក ម៉ម មករា ប្រធានផ្នែកផលិតបានលើកឡើងថា «នេះជាសក្ខីភាពមួយទៀតនៃបេសកម្មរបស់យើងជូនដល់អតិថិជនដែលបានគាំទ្រ និងសហការជាមួយគ្នាជាង១០ឆ្នាំកន្លងមកនេះ ហើយយើងបាននឹងកំពុងអភិវឌ្ឍន៍គុណភាពផលិតផលរបស់យើងអោយប្រសើរជាងមុន ស្របតាមតម្រូវការរបស់ទីផ្សារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកនិងពីបរទេសដែលមានគុណភាពខ្ពស់រួមគ្នា ជាពិសេសការអភិឌ្ឈន៍បច្ចេកទេសលីង និងការប្រើបច្ចេកវិទ្យាទំនើបៗចុងក្រោយពីសហគមអ៉ឺរ៉ុប ស្របតាមបទដ្ធានចំណីអាហារ GHPs និង HACCP ដើម្បីផលិតបានផលិតផលថ្មីៗបន្ថែមទៀត ក្នុងគោលដៅផ្តល់ជូនអតិថិជននិងអ្នកប្រើប្រាស់នូវទំនុកចិត្ត សុវត្ថិភាពចំណីអាហារ និងគុណភាពខ្ពស់»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខូហ្វី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដែលបាននាំចូលនិងផ្តត់ផ្គង់គ្រាប់កាហ្វេ និងម៉ាស៊ីនកាហ្វេម៉ាកល្បីៗពីសហគមអ៉ឺរ៉ុបមកកាន់ទីផ្សារនៃប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនធំនិងឈានមុខគេក្នុងវិស័យកាហ្វេ។ បច្ចុបន្នក្រុមហ៊ុនបានពង្រីកសាខាចំនួន៣ខេត្ត គឺ សៀមរាប បាត់ដំបង និងខេត្តព្រះស៊ីហនុ និងបន្តពង្រីកបន្ថែមទៀតក្នុងឆ្នាំ២០២២ខាងមុខ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ខូហ្វីតាមរយះ 069 666 999 / 077 777 970 [email protected] www.kofi.com.kh ៕