(ម៉ូនិច)៖ Robert Lewandowski នៅពេលរូបលោករកបានកំណត់ត្រាប្រចាំអាជីពដោយបានបង្ហាញខ្លួនលើកទី១០០ ជាមួយការប្រកួតពានរង្វាន់លីគអឺរ៉ុប UEFA Champions League ក្នុងជ័យជម្នះដែលបានជួយក្លិប Bayern Munich បានបំបាក់ក្លិប Benfica ៥-២ ដែលមានក្រុម Barcelona ស៊ុតបាន ១គ្រាប់លើក្រុម Dynamo Kyiv នៃវគ្គជម្រុះក្នុងពូល E រដូវកាលនេះ។
បច្ចុប្បន្នក្លិប Bayern Munich រកបាន ១២ពិន្ទុមិនទាន់ចាញ់នោះទេ ក្នុងការប្រជែងជម្រុះក្នុងពូល E នៃប្រកួត ៤លើកមកនេះ ខណៈដែលខ្សែប្រកួត Lewandowski រកបាន ៣គ្រាប់ក្នុងប្រកួតយកឈ្នះ Benfica ៥-២ ដែលធ្វើឲ្យរូបលោករកបានគ្រាប់សរុប ៨គ្រាប់ច្រើនជាងគេបណ្តោះអាសន្នក្នុងរដូវកាលនេះ នាមជាកីឡាករចាប់ផ្តើមលេងបាន ១០០ប្រកួតហើយដូចគ្នាជាមួយខ្សែការពារ Marcelo របស់ក្លិប Real Madrid នៃកំណត់ត្រាពាន UEFA Champions League។
តាមរយៈជ័យជម្នះនេះក្លិបមកពីលីគអាល្លឺម៉ង់ Bayern Munich កក់កៅអីឡើងវគ្គបន្តក្រោយធ្វើបានស្ថិតិល្អដោយរកបាន ១៧គ្រាប់ក្នុង ៤ប្រកួតនៃពូល E ដែលបាន ៦ពិន្ទុលើសពីក្រុម FC Barcelona ខណៈដែលក្រុម Benfica ឈរលេខ៣ មានត្រឹមតែ ៤ពិន្ទុដែលក្លិប Dynamo Kyiv ឈរបាតតារាងមាន ១ពិន្ទុ គ្រាដែលក្នុងពូលនេះមានក្រុមដែលធ្លាប់លើកពានលីគកំពូលអឺរ៉ុបនេះដូចជា Barcelona, Bayern Munich, Benfica អត់តែក្លិបអ៊ុយក្រែន Dynamo Kyiv តែប៉ុណ្ណោះ៕