(ម៉ាឌ្រីដ)៖ លោក Unai Emery នឹងច្រានចោលគោលការណ៍នៃក្លិប Newcastle United នាមជាគ្រូថ្មីបន្ទាប់ពីបានដឹកនាំក្រុម Villarreal ឈ្នះក្រុម Young Boys ២-០ ក្នុងការប្រជែងពាន UEFA Champions League នៃវគ្គជម្រុះក្នុងពូល F ក្នុងពេលដែលក្លិបអង់គ្លេស Newcastle United កំពុងស្វែងរកគ្រូបង្វឹកថ្មីប្រចាំក្លិប។

លោក Emery ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថាជាបុគ្គលឆ្នើមជាងគេ ដែលអាចចូលធ្វើជាគ្រូបង្វឹកក្លិប Newcastle United ខណៈដែលលោកជាអតីតគ្រូធ្លាប់បានដឹកនាំក្រុម Arsenal បានឲ្យដឹងថា ត្រូវបានមានការទាក់ទងពីក្លិបនៅលីគ Premier League ដែលអាចចូលជំនួយលោក Steve Bruce គ្រាដែលប្រភពជិតស្និទ្ធរបស់លោក Emery បានបង្ហាញថា ម្ចាស់ក្លិបថ្មីនៃក្រុមរហ្សនាម (សារិកាព្រៃ) នៅខ្វះចក្ខុវិស័យច្បាស់លាស់ចំពោះក្លិប។

បច្ចុប្បន្នគិតត្រឹម ៤ប្រកួតលោក Emery បានដឹកនាំក្រុម Villarreal ឈរលេខ២ ក្នុងពូល F រកបាន ៧ពិន្ទុស្មើជាមួយក្លិប Manchester United ដែលមាន Atalanta រកបាន ៥ពិន្ទុហើយក្លិប Young Boys មានតែ ៣ពិន្ទុក្នុងប្រជែងឡើងវគ្គបន្តនៃពាន UCL រដូវកាល ២០២១-២២។

ក្នុងនោះប្រភពពី BBC បានបង្ហាញថា លោក Emery ដែលមានវ័យ ៥០ឆ្នាំក៏មានការចាប់អារម្មណ៍ដឹកនាំក្រុម Newcastle ផងដែរតែមិនមែនក្នុងរដូវកាលនេះទេ ហើយប្រហែលជារដូវកាលក្រោយបើសិនជាក្លិបមានចក្ខុវិស័យច្បាស់លាស់នៅពេលដែលក្លិបនេះបានក្លាយជាក្លិបមួយមានជាងគេក្នុងវិស័យបាល់ទាត់។

ខណៈដែលលោកក៏បានជួបម្ចាស់ក្លិប Villarreal ដែលមានការពិភាក្សាមួយចង់ឲ្យលោក Emery បន្តស្នាក់នៅ ជាមួយបន្តទៀត ពេលដែលក្រុមគ្រួសារលោកក៏លើកឡើងថា មិនទាន់ដល់ពេលត្រឹមត្រូវក្នុងការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន James Park នោះទេ គ្រាដែលបញ្ហានេះបានឈានចូលដល់សប្តាហ៍ទី៣ របស់ក្លិប Newcastle ក្នុងការស្វែងរកគ្រូថ្មីបន្ទាប់ពីលោក Steve Bruce បានចាក់ចេញ៕