(ភ្នំពេញ)៖ ផ្សារទំនើប AEON បានរៀបចំពិព័រណ៍ផលិតផលជប៉ុន ចាប់ពីថ្ងៃទី០២ ដល់ ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅផ្សារទំនើប AEON ភ្នំពេញ និង AEON សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី ក្នុងគោលបំណងណែនាំផលិតផលដ៏ច្រើនសម្បូរបែប និងមានគុណភាពខ្ពស់ ពីប្រទេសជប៉ុន ដល់ប្រជាជនកម្ពុជាឲ្យបានស្គាល់កាន់តែទូលំទូលាយ។

ក្នុងឱកាសពិព័រណ៍នេះ អតិថិជនអាចរីករាយជាមួយការជាវទំនិញជប៉ុនដ៏សម្បូរបែប គុណភាពជប៉ុន ដូចជា ត្រី សាច់ បន្លែ ផ្លែឈើស្រស់ៗ ភេសជ្ជៈ នំ និងអាហារជប៉ុនជាច្រើនមុខ ជាមួយការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេសៗ ផងដែរ។

ពិសេសជាងនេះទៀត អតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញទាំងអស់ ក្នុងការតាំងពិព័រណ៍នេះតាមរយៈ វេបសាយ អ៊ីអន អនទ្បាញផងដែរ ដោយគ្រាន់តែចូលទៅកាន់ www.aeononlineshopping.com

ចង់បានផលិតផលជប៉ុន ដែលមានគុណភាពខ្ពស់ ជាមួយការបញ្ចុះតម្លៃពិសេស កុំភ្លេចចូលរួមពិព័រណ៍ផលិតផលជប៉ុន នៅផ្សារទំនើប AEON ទាំងពីរសាខា ទាំងអស់គ្នាណា!៕