(ឡុងដ៍)៖ ក្លិបបាល់ទាត់ Tottenham Hotspur បានតែងតាំងលោក Antonio Conte ជាគ្រូបង្គោលថ្មីរបស់ពួកគេ, នេះបើតាមការប្រកាស ពីក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្លិប Spurs បានចុះកិច្ចសន្យាជាមួយបុរសវ័យ៥២ឆ្នាំ សញ្ជាតអ៊ីតាលីរូបនេះ រហូតដល់រដូវក្តៅឆ្នាំ២០២៣, ជាមួយនឹងជម្រើសអាចបន្តបាន។

Tottenham បានបណ្តេញអ្នកចាត់ការ Nuno Espirito Santo ឲ្យចេញពីតំណែង កាលពីថ្ងៃចន្ទ បន្ទាប់ពីក្លិបមានមូលដ្ឋាន នៅទីក្រុងឡុងដ៍នេះ បានចាញ់ក្នុងការប្រកួតធ្វើជាម្ចាស់ផ្ទះ ក្នុងលទ្ធផល៣-០ ក្រោមថ្វីជើងក្រុម Manchester United កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ក្លិប Spurs បច្ចុប្បន្ន កំពុងឈរនៅលំដាប់ទី៨ នៅក្នុងតារាង ដោយមាន៥ពិន្ទុក្នុងដៃ, ឈរនៅពីក្រោយក្រុមលេខរៀងទី៥ West Ham United៕