(ក្រុងឡុងដ៍)៖ ថ្នាក់ដឹកនាំនៃក្លិបសារិកាព្រៃ Newcastle United បានបង្វែររ៉ាដាទៅកាន់លោក Eddie Howe ដែលកំពុងដកឹនាំក្លិប AFC Bournemouth លេងនៅ Championships វិញ នៅពេលលោក Unai Emery គ្រូបង្វឹកនៃក្លិប Villarreal បដិសេធរួចមក។

ប្រសិនបើលក្ខខណ្ឌត្រូវរ៉ូវគ្នា លោក Eddie Howe នឹងក្លាយជាគ្រូបង្វឹកទី១ ក្រោមម្ចាស់ក្លិបថ្មីមកពីអារ៉ាប៊ីសាអូឌីត ជំនួសកន្លែងលោក Steve Bruce ដែលបានលាឈប់ ២សប្តាហ៍មកហើយ ដ្បិតលោក Emery មិនអាចទទួលគោលការណ៍របស់ Newcastle United។

លោក Howe បានចំណាយពេលដឹកនាំ Bournemouth មានរយៈពេល ៨ឆ្នាំមកហើយ តាំងពីជួយក្លិបនេះឡើងមកលេងនៅ Premier League និងធ្លាក់ទៅលេងក្របខណ្ឌទី២ វិញក៏ដោយ។

ដូចគ្នានោះដែរ លោក Graeme Jones នៅតែជាគ្រូបង្វឹកស្តីទីដដែលក្នុងការដឹកនាំ Newcastle United ទៅប៉ះម្ចាស់ផ្ទះ Brighton នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ក្នុងលីគអង់គ្លេស៕