(មែនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Edinson Cavani ត្រូវបានរបាយការណ៍បង្ហាញថា រូបលោកបានក្លាយជាគោលដៅថ្មីរបស់ក្លិប FC Barcelona នៅទីផ្សារដោះដូរនាខែមករាខាងមុខនេះ ក្រោយពេលដែលខ្សែប្រយុទ្ធ Sergio Aguero ជួបញ្ហារបួសត្រូវសម្រាកព្យាលរយៈពេល ៣ខែ។ នេះបើតាមប្រភពពី Machester evening News បានឲ្យដឹងនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

Cavani បានមកចូលរួមជាក្លិបបិសាចក្រហម Man United កាលរដូវកាល២០២០ ពីក្លិបបារាំង PSG ក្នុងនោះប្រភពពី Ficjajes បានឲ្យដឹងថា Cavani ជាបេក្ខភាពឆ្នើមជាមួយ Pierre Emerick Aubameyang អាចមកជំនួសខ្សែប្រយុទ្ធ Aguero នៅក្លិប Barca ដែលស្ថិតក្នុងគោលដៅដ៏លំបាកមួយពីសំណាក់ក្លិប Man United ក្នុងពេលបច្ចុប្បន្ននេះក៏ដោយ៕