(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក រសជាតិថ្មី ឈ្មោះថា វើក អាយស៉ី ឃូល WURKZ ICY COOL បានបើកយុទ្ធនាការលក់នៅទូទាំងប្រទេសសរុប ២០០ទីតាំង ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឍដ្ឋាន។

WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំងរសជាតិម៉ុងតុលថ្មីរបស់ផលិតផល វើក WURKZ ដែលបានដាក់លក់ក្នុងទីផ្សារកាលពីពេលថ្មីៗនេះ ហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេស ពីសំណាក់យុវវ័យ។ នេះដោយសារវាមានរសជាតិឆ្ងាញ់ ពិសាហើយធ្វើឲ្យត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ រាងកាយស្វាហាប់ និងថែមទាំងមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់ពីភេសជ្ជៈមួយកំប៉ុងរហូតដល់ទឹកប្រាក់ចំនួន ៥០លានរៀល។

នេះជាយុទ្ធនាការលក់ផ្ទាល់ដល់ដៃអតិថិជននៅតាមតំបន់ក្បែរៗផ្សារ ទីប្រជុំជន និងបុរីនានា ជាមួយនឹងការផ្តល់ជូនការបង្វិលកងដើម្បីមានឱកាសឈ្នះរង្វាន់ស្អាតៗជាច្រើនដូចជា កែវទឹកប្រែពណ៌យ៉ាងឡូយ អាវយឺត មួក និងភេសជ្ជៈជាច្រើនកំប៉ុង រាល់ការទិញ WURKZ ICY COOL ចំនួន ២ កំប៉ុង។

យុទ្ធនាការនេះមានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយសម្រាប់រយៈពេល ៥ថ្ងៃដំបូង អតិថិជនយ៉ាងច្រើនកុះករ បានទិញ WURKZ ICY COOL ព្រមទាំងសប្បាយរីករាយ និងពេញចិត្តជាខ្លាំងជាមួយនឹងរង្វាន់ដែលខ្លួនទទួលបាន។

ដូច្នេះ សូមអតិថិជនកុំភ្លេចទិញ WURKZ ICY COOL នៅតាមទីតាំងខាងលើដែលនៅជិតខ្លួនបំផុតដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ៕

វើក អាយស៉ី ឃូល WURKZ ICY COOL ឆ្ងាញ់ ត្រជាក់ ស្រស់ស្រាយ!