(ភ្នំពេញ)៖ DAISO ជប៉ុន ជាហាងលក់សម្ភារៈប្រើប្រាស់ចំរុះ គ្រប់ប្រភេទតម្លៃត្រឹមតែ១.៩ដុល្លារតែប៉ុណ្ណោះ ឥឡូវនេះ DAISO មានវត្តមាននៅផ្សារ K Mall ផ្លូវវេងស្រេងហើយ!

នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ហាងលក់សម្ភារៈប្រើប្រាស់ចំរុះ គ្រប់ប្រភេទ DAISO ដែលជាយីហោរបស់ជប៉ុនមួយនេះ បានបើកសម្ពោធជាផ្លូវការសាខាទី៥ របស់ខ្លួននៅផ្សារ K Mall ផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ក្នុងឱកាសបើកដំណើរសាខាថ្មីនេះ អតិថិជននឹងទទួលបានប័ណ្ណទឹកប្រាក់ចំនួន៥ដុល្លារ ផងដែរ (សម្រាប់អតិថិជន១៥០នាក់ដំបូង) រាល់ការជាវទំនិញក្នុងហាងចាប់ពី៥មុខទ្បើងទៅ។

សាខាទី៥ DAISO ជប៉ុន មានសម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទតម្លៃ ត្រឹមតែ១.៩ដុល្លារ នេះមានទំហំធំទូលាយ មានការរចនាទំនើបទាន់សម័យ និងមានទំនិញយ៉ាងច្រើនសម្បូរបែប ពិសេសទំនិញប្រើប្រាស់របស់ជប៉ុន សម្ភារៈផ្ទះបាយ ការិយាល័យ សម្ភារៈតុបតែងលម្អ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត នេះជាការលើកទ្បើងរបស់លោក Hiroki Tsukahara ដែលជានាយកគ្រប់គ្រងទូទៅរបស់ហាង DAISO ជប៉ុនផ្ទាល់។

តាមរយៈការបើកដំណើរការសាខាថ្មីនេះ លោក Hiroki Tsukahara មានសង្ឃឹមយ៉ាងមុតមាំថា DAISO ជប៉ុន នឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ ការរស់នៅរបស់ អតិថិជនក្នុងតំបន់ ទាំងមូល ក៏ដូចជាតំបន់ក្បែរៗនោះផងដែរ តាមរយៈការផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់ ស្ដង់ដា ប្រកបដោយសេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ជូនអតិថិជនគ្រប់ៗរូប។

គួររំលឹកថា រហូតមកដល់ពេលនេះ ហាងលក់សម្ភារៈប្រើប្រាស់ចំរុះ គ្រប់ប្រភេទយីហោ DAISO ជប៉ុននេះ បានបើកដំណើរការបាន៥សាខារួចមក ហើយដែលសាខានីមួយៗមានទីតាំងដូចខាងក្រាម៖
សាខាទី១៖ ស្ថិតនៅផ្សារទំនើបអ៊ីអន ម៉លភ្នំពេញ ជាន់ទី១ (ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ)
https://goo.gl/maps/Uh7ZUbyHEsgRHZiNA
សាខាទី២៖ ស្ថិតនៅផ្សារទំនើបអ៊ីអន ម៉លសែនសុខ ស៊ីធី ជាន់ទី១ (ភូមិកាកាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ)
https://goo.gl/maps/SeoT2pia9xqhRPvd7

សាខាទី៣៖ ស្ថិតនៅផ្សារទំនើបអ៊ីអន ម៉េកវែលយូ ឬស្សីកែវ (ផ្លូវ៥៩៨ បុរីប៉េងហួត ស្តាព្រីមៀ ខណ្ឌឬស្សីកែវ ភ្នំពេញ)
https://goo.gl/maps/7zLnDpab5zYS4rYA9
សាខាទី៤៖ ស្ថិនៅផ្សារទំនើបអ៊ីអន ម៉េកវែលយូ ទួលគោក (ផ្លូវ៣១៥ សង្កាត់បឹកកក់២ ខណ្ឌទួលគោក ភ្នំពេញ)
https://goo.gl/maps/HkUbMjFokWjSMPzr5
សាខាទី៥៖ ស្ថិតនៅផ្សារទំនើប ខេ ម៉ល (មហាវិថីវេងស្រេង ភ្នំពេញ)
https://maps.app.goo.gl/mH2WxHYd2LahDy469

អតិថិជនដែលចង់បានសម្ភារៈប្រើប្រាស់ គ្រប់ប្រភេទដ៏ច្រើនសម្បូរបែប ជាមួយតម្លៃត្រឹមតែ ១.៩ដុល្លារ កុំភ្លេចមកហាង DAISO ជប៉ុន សាខាណាមួយដែលនៅជិតលោកអ្នក។
ហាង DAISO Japan រង់ចាំទទួលស្វាគមន៍អតិថិជន គ្រប់រូបយ៉ាងកក់ក្ដៅបំផុត៕