(ភ្នំពេញ)៖ ក្រុមហ៊ុន យូណាយធីត ហ្វូត គ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ២០២១ បានប្រកាសបើកសម្ពោធជាផ្លូវការ «ផាកកាហ្វេសាខាជ្រោយចង្វា» ដែលជាសាខាលក់សិទ្ធិអាជីវកម្មបន្តពីក្រុមហ៊ុនផាកកាហ្វេជាសាខាថ្មី១ទៀត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ជ្រោយចង្វា ត្រើយខាងកើត ស្ថិតនៅលើផ្លូវ OCIC ក្នុង Sakura Avenue ។

បើតាមការបញ្ជាក់របស់លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ បានឲ្យដឹងថាចំពោះ ភោជនីយផាកកាហ្វេ គឺបានបើកបំរើជូនអតិថិជនតាំងពីឆ្នាំ២០០៤ ដែលមានបទពិសោធន៍បំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេង ព្រមទាំង កាហ្វេ ជូនជា២ជម្រើស គឺឆុងបែបខ្មែរ និងអ៉ីតាលី។ អ្វីដែលពិសេសគឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ និង ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ដែលជាហេតុមានអតិថិជនយ៉ាងច្រើនទទួលស្គាល់ និងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ និងគិតគូរដល់សុខភាពជាចំបង។

លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន០៤កន្លែងផ្សេងទៀតមានដូច៖ សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាក្រុងកំពត, សាខា Grand Phnom Penh និង សាខានៅខេត្តបាត់ដំបង ដែលនឹងត្រូវបើកបំរើអតិថិជន នៅដើមឆ្នាំ២០២២ ខាងមុខនេះហើយ។

សរុបរួមក្នុងឆ្នាំ២០២១ និង២០២២ នេះសាខា ត្រៀមបើកមានរហូតដល់ ៣០សាខាដែលភាគីច្រើនជាសាខាលក់សិទ្ធិអាជីវកម្មផងដែរ ដោយមាននៅតាមបណ្តាខេត្តចំនួនទៅហើយមានដូចជា៖ ខេត្តកំពង់ចាម ខេត្តព្រះសីហុនី ចំណែកឯខេត្តកំពត និងខេត្តបាត់ដំបង នឹងបើកបំរើជូនអតិថិជនក្នុងពេលឆាប់ៗ នេះផងដែរ។

គួរបញ្ជាក់ផងដែរថាផាកកាហ្វេជ្រោយចង្វារគឺមានបំរើជូននូវអាហារ ភេសជ្ជៈ

* សម្រាប់ជាអាហារពេលព្រឹក ថ្ងៃត្រង់ អាហារសម្រន់ពេលរសៀល និង ពេលល្ងាច
* ចំពោះសេវាកម្មគឺមានបំរើជូនអតិថិជនក្នុងហាងផ្ទាល់/ កុម្ម៉ងវេចខ្ចប់ទៅក្រៅ/ ដឹកជូនដល់ទីកន្លែងផងដែរ
* លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកជាមុន ឬ ដឹកជូនដល់ទីកន្លែងតាមរយៈលេខ៖ ០២៣ ៩៩០ ៩៩០ ឬ ទាញយកកម្មវិធី ផាក កាហ្វេ លើទូរសព្ទដៃ៖ http://bit.ly/ParkCafeApp