(ភ្នំពេញ)៖ បុរី អាម៉ូរី ប្រកាសលក់គម្រោងថ្មីមួយទៀត គឺវីឡាទោលប្រណិតតម្លៃ១៥ម៉ឺនដុល្លារ តាមបណ្តោយផ្លូវជាតិ ៦A ដោយអតិថិជនចំណាយត្រឹមតែ៣ពាន់ដុល្លារ នឹងក្លាយជាម្ចាស់វីឡាប្រណិតមួយនេះ។

គម្រោងអភិវឌ្ឃន៍លំនៅដ្ឋានដ៏ធំមួយនៅក្នុងតំបន់៦A ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ទើបតែបានប្រកាសលក់បញ្ចប់គម្រោងដីឡូតិ៍របស់ខ្លួនអស់ជាស្ថាពរ កាលពីខែតុលាថ្មីៗនេះ បុរី អាម៉ូរី ៧មករា ហាក់មានសន្ទុះលោតខ្ពស់ គួរអោយកត់សម្គាល់ជាមួយ និងការប្រកាសបើកបង្ហាញវីឡាទោលគំរូរបស់ខ្លួនបន្ថែមទៀត នៅក្នុងខែវិច្ឆកានេះ។

ស្របពេលដែលសេដ្ឋកិច្ចប្រទេសត្រូវបានប្រកាសអោយបើកដំណើរការឡើងវិញ ក្នុងពេលថ្មីៗនេះ បុរី អាម៉ូរី ៧មករា ហាក់បោះជំហានទៅមុខយ៉ាងលឿនជាមួយនិងការបើកគម្រោងថ្មីផ្ទួនៗ ទាំងនៅតំបន់ ៦A និងនៅខ័ណ្ឌសែនសុខ ហើយពេលនេះបុរីអាម៉ូរី ៧មករា និងដាក់បង្ហាញផ្ទះគំរូរបស់ខ្លួននៅថ្ងៃ១៣, ១៤ វិច្ឆកា ខាងមុខនេះហើយ ជាមួយការផ្តល់ជូនគោលការបង់ប្រាក់ងាយស្រួល ដោយមិនមានប្រាក់កក់ មិនមានការប្រាក់ ត្រឹមតែ៣,០០ដុល្លារ ចុះកុងត្រាក្លាយជាម្ចាស់ផ្ទះតែម្តង ដែលការផ្តល់ជូននេះ ឆ្លើយតបទៅកាន់អតិថិជនទាំងចាស់ទាំងថ្មី ពីសន្ទុះនៃការវិវឌ្ឍន៏របស់ខ្លួនយ៉ាងមានភាពបត់បែន និងសម្រួលភាពងាយស្រួលទៅកាន់អតិថិជន ក្នុងអំឡុងពេលបើកដំណើរការសេដ្ឋកិច្ចឡើងវិញនេះផងដែរ។

គួរបញ្ចាក់ផងដែរថា វីឡាទោលប្រណិតរបស់បុរីអាម៉ូរី ៧មករា ជាប្រភេទវីឡាឃ្វីន និងឃ្វីនមេរា ដែលរចនាឡើង តាមបែបបជ្ឈឹមប្រទេសតម្រូវតាមការរស់នៅបែបឯកជនភាព និងភាពទាន់សម័យ ជាមួយនឹងការសាងសង់ស្របតាមក្បួនហុងស៊ុយចិន ដែលផ្តោតសំខាន់លើសុភមង្គល ទ្រព្យសម្បត្តិ និង កិត្យានុភាព នៃការរស់នៅ។

សូមជម្រាបថា លំនៅដ្ឋាននេះសាងសង់ឡើងជាមួយបរិយាកាសរស់នៅតាមដងព្រែកធម្មជាតិ មានខ្យល់អាកាសបរិសុទ្ឋ ស្រស់ស្រាយ និង អមធម្មជាតិពិតៗ មានផ្លូវចរាចរណ៏ធំទូលាយ មានការដាំដើមឈើធំៗ មានទីធ្លារត់ហាត់ប្រាណតាមមាត់ព្រែកយ៉ាងស្រស់បំព្រង និងសួនច្បារធំកណ្តាលគម្រោង និងមានផ្សារក្នុងគម្រោង ផ្ទះពាណិជ្ចកម្ម វីឡាកូនកាត់ និង វីឡាទោល។

សម្រាប់ការសាកសួរព័ត៌មានលម្អិត៖ Facebook Page: Amory7makara រឺទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 078 90 9999 / 092 90 9999
Join Telegram: https://t.me/amorydevelopment