(ភ្នំពេញ)៖ ផ្ទះគំរូបុរី សក្ដិ លែន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្នុងគម្រាងទី២ របស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

ថ្លែងក្នុងពិធីសម្ពោធនេះ លោក សាង តូនិច ជាម្ចាស់ផ្ទះគំរូបុរី សក្ដិ លែន បានលើកឡើងថា គម្រោងផ្ទះក្នុងបុរីលោកមាន៤ប្រភេទ រួមមាន៖ ប្រភេទផ្ទះអាជីវកម្មA ប្រភេទផ្ទះអាជីវកម្មB វីឡាភ្លោះ និងវីឡាកូនកាត់ផងដែរ។ លោក សាង តូនិច បានបញ្ជាក់ផងដែរថា នេះជាគម្រោងទី២ របស់លោក បន្ទាប់ពីទទួលបានជោគជ័យ និងគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ចំពោះគម្រោងទី១ បុរីម្លិះស។

លោកសាង តូនិច បានបង្ហាញក្តីសង្ឃឹមថា បុរី សក្ដិ លែន នឹងក្លាយទៅជាទីតាំង មិនត្រឹមតែសម្រាប់ការរស់នៅរបស់អតិថិជនប៉ុណ្ណោះទេ ខណៈដែលជាទីតាំងបានផ្ដល់នូវរចនាបទបែបថ្មី ជាមួយសួនច្បារសម្រាប់ហាត់ប្រាណលំហែរ និងសុវត្ថិភាព ២៤ម៉ោង ក្រៅពីនេះក៏អាចក្លាយជាផ្នែកមួយលើកស្ទួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងទទួលបានការគ្រាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនផងដែរ។

លោកបញ្ជាក់ទៀតថា បុរី សក្ដិ លែន ផ្ដោតសំខាន់ទៅលើគុណនភាពសំណង់ ម៉ូតផ្ទះទាន់សម័យ ពិសេសតម្លៃក្រោមទីផ្សារទៀតផង។ លោក សាង តូនិច ក៏បានថ្លែងអំណរអរគុណ ដល់អតិថិជនទាំងអស់ ដែលបានជឿទុកចិត្ដលើ បុរី សក្ដិ លែន ហើយសម្រេចចិត្ដទិញ ធ្វើឲ្យគម្រោងទី១ ទទួលបានជោគជ័យ លើសពីការរំពឹងទុក ហើយក៏បើកលក់ក្នុងដំណាក់កាលទី២ ក្នុងពេលឆាប់ៗនេះដែរ។

ជាថ្មីម្ដងទៀត លោកសាង តូនិច និងគណៈគ្រប់គ្រង់ បុរី សក្ដិ លែន ទាំងអស់ បានថ្លែងអំណរគុណចំពោះវត្ដមាន លោកឧញ្ញ៉ា លោក លោកស្រីទាំងអស់ ដែលខំចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីសម្ពោធ ផ្ទះគំរូជាផ្លូវការនេះ។ លោកសូមប្រសិទ្ធពរជ័យជូនដល់ភ្ញៀវកិត្តិយស និងអតិថិជនទាំងអស់ ឱ្យជួបប្រទះ ពុុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លានឡើយ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 099 30 56 56/ 081 30 56 56៕