(បន្ទាយមានជ័យ)៖ ទឹកដីជាយដែនស្រុកម៉ាឡៃប្រែមុខមាត់ថ្មី ក្រោមម្លប់សន្តិភាព របស់សម្តេចតេជោ មានការអភិវឌ្ឍន៍ជាពិសេសផ្នែកអចលនទ្រព្យ មានក្រុមហ៊ុន ជាច្រើន ចូលមកដាក់ទុនវិនិយោគ ពិសេសក្រុមហ៊ុនប៉ាងណាគ្រី បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយទំនាស់ដីធ្លី

ដោយបានចាប់ដៃគ្នា ជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត បើកគម្រោងដីឡូតិ៍ ក្រោមតម្លៃទីផ្សា សម្រួលដល់អ្នកក្រីក្រអាចបង់រំលស់បាន ដោយគ្រាន់តែចំណាយ៣៣០០រៀល ស្មើនឹងដូង១ផ្លែក្នុង១ថ្ងៃ អាចបានដីរស់នៅនិងកូនចៅមានការងារធ្វើ មិនបាច់ចំណាកស្រុក។

ដូចការរំពឹងទុក នៅព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដើម្បីធ្វើការកក់ប្រាក់ លើគម្រោងរបស់ក្រុមហ៊ុនប៉ាងណាគ្រី ដែលចាប់ដៃជាមួយនឹងលោក ខេមរៈ សិរីមន្ត ពុះដីល្វែងចំនួន២០០ហិកតា នៅចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យ៉ាងច្រើនកុះករ។

នៅលើទីតាំងដីពុះល្វែង លោក ខេមរៈ សិរីមន្ត បាននិយាយណែនាំប្រជាពលរដ្ឋដែលនាំគ្នា មកកក់ដីនោះថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋសម្រុកមកកក់
លុយនៅថ្ងៃនេះ គឺពួកគាត់នឹងមានការចំណេញច្រើន ព្រោះនៅពេលនេះគឺជាការប្រមូលសិន ដោយខាងក្រុមហ៊ុនបានបញ្ចុះតម្លៃយ៉ាងពិសេស ជូនពួកគាត់តែម្ដង
ហើយពួកគាត់នឹងបានជ្រើសរើសយកកន្លែងល្អៗ ដែលពួកគាត់ពេញចិត្តបានមុនគេ។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដីនេះក្រោយពីធ្វើការកក់ប្រាក់លើកដំបូងចំនួន១០០ដុល្លារ និងចាប់លេខឡូដីរួចរាល់ បងប្អូនប្រជាពលរដ្ឋ អាចសាងសង់លំនៅដ្ឋានបានភ្លាម។

លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា ការបង់លុយកាក់គឺត្រឹមតែផ្លែដូងមួយផ្លែប៉ុណ្ណោះ ៣៣០០រៀលក្នុងមួយថ្ងៃ បើគិតជាខែដប់ម៉ឺនរៀលក្នុងមួយខែ ហើយបង់រំលោះមិនថា តម្លៃ៨ពាន់ ឬមួយម៉ឺនដុល្លារបង់ដូចគ្នា។ ព្រោះតែក្រុមហ៊ុនយើងត្រូវការមនុស្សធ្វើការ ព្រោះនៅតំបន់នេះគឺក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៉ីស្ទេត អភិវឌ្ឍកំពុងអភិវឌ្ឍជុំវិញតំបន់នេះ ឲ្យទៅជាកន្លែងកំសាន្ត និងប្រមូលផ្ដុំទៅដោយរោងចក្រចំនួន ៦ មានផ្សារ សាលារៀន សាលាបច្ចេកទេសសម្រាប់ បណ្ដុះបណ្ដាលជំនាញ ជូនដល់យុវជនជាពិសេសកូនអ្នកស្រុក ដែលបានរៀនចប់ត្រឹមថ្នាក់ទី ១២ ហើយមិនមានថវិកាសម្រាប់រៀនបន្ត យកបរិញ្ញាបត្រ ក៏អាចចូលរៀនយកជំនាញមកបំរើការនៅក្នុងក្រុមហ៊ុនបានកម្រៃខ្ពស់។

លោកបន្ដថា ក្នុងនោះ បងប្អូនដែលបានជាវលើគម្រោងដីនេះ កុំបារម្ភចំពោះបញ្ហាការងារក្រុមហ៊ុនយើង កំពុងមានតម្រូវការជាខ្លាំង ដោយមិនបាច់ធ្វើការចំណាកស្រុក ទៅរកការងារនៅប្រទេសថៃឡើយ ព្រោះបានប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។

លោក ខេមរៈ សិរីមន្ដ បានឲ្យដឹងទៀតថា មកជាវគម្រោងនៅថ្ងៃនេះ គឺមានឱកាសចំណេញច្រើន។ បន្តិចទៀត កាស៊ីណូ រោងចក្រ និង តំបន់កំសាន្តចាប់ដំណើរការ ហាងឆេងដីនៅតំបន់នេះ គឺនឹងឡើងខ្ពស់។ ទាក់ទងទៅនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋ ដែលមកកក់លុយនៅថ្ងៃនេះ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ និងពេញចិត្តជាខ្លាំងទៅលើគម្រោងដីនេះ ដោយពួកគាត់ខំស្កាត់មកពីបណ្ដាខេត្តផ្សេងៗ ជាពិសេសអ្នកក្រុងប៉ោយប៉ែត មានការពេញចិត្តយ៉ាងខ្លាំង ដោយសារទីតាំងភូមិសាស្ត្រនោះ ឃើញមានការអភិវឌ្ឍជាក់ស្ដែងមានរោងចក្រកាស៊ីណូ និងតំបន់កំសាន្តមានផ្សារសាលារៀនទៀតផង ជាពិសេសពួកគាត់រំពឹងថា ទិញដីនេះរួច នឹងមានការងារសម្រាប់កូនចៅពួកគាត់ផងដែរ៕