(មីឡាន)៖ AC Milan បានបាត់បង់ឱកាសឡើងឈរកំពូលតារាង Serie A វិញ នៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុមភ្ញៀវ Inter Milan ក្នុងជំនួប Derby នៅរាត្រីឆ្លងចូលថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

កីឡាករ Hakan Calhanoglu បានស៊ុតបាល់ ១១ម៉ែត្រនាំមុខក្រុមម្ចាស់ផ្ទះ AC នៅនាទី១១ នៅមុនពេលរបូត ១គ្រាប់វិញត្រឹមតែ ៦នាទីប៉ុណ្ណោះពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Stefan de Vrij នៅពេលរារាំងបាល់ free kick ទាត់ចេញពីជើងរបស់ AC។

តែយ៉ាងណា Inter Milan ដែលលេងមិនចាញ់ក្នុងលីគ ៣ប្រកួតចុងក្រោយនេះមានឱកាសយក ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ តែ Lautaro Martinez ទាត់បាល់ប៉េណាល់អត់ចូល នៅមុនពេល Alexis Saelemarekers និង Franck Kessie សុទ្ធតែមានឱកាសដូចគ្នា តែធ្វើមិនបានសម្រេច និងខ្សែប្រយុទ្ធសំខាន់ Zlatan Ibrahimovic មានឱកាសទាត់បាល់ free kick ចំគោលដៅស្អាតផងដែរ តែត្រូវបានសង្គ្រោះដោយ Samir Handanovic។

ក្រោយចប់ការប្រកួត AC Milan បានត្រឹមខកចិត្តនៅទឺកដី San Siro ដ្បិតរកបានត្រឹម ១ពិន្ទុបន្តឈរនៅលេខ២ ក្នុងសប្តាហ៍ទី១២ ជើងទី១ ស្មើក្រុមកំពូលតារាង Napoli តែចាញ់គ្រាប់បាល់ចំណេញ គ្រាដែល Inter Milan ឈរនៅលេខ៣ មានតែ ២៥ពិន្ទុប៉ុណ្ណោះ៕