(ម៉ិចស៊ិក)៖ Max Verstappen ដែលបើកឲ្យក្រុមប្រណាំងរថយន្ត Red Bull បានបន្តឈ្នះពានរង្វាន់នៃព្រឹត្តិ្កការណ៍ Formula 1 ឆ្នាំ2021 ក្រោយពីបានឈ្នះក្នុងកម្មវិធីប្រកួតនៅ Mexico City Grand Prix នៅពេលចំណាត់ថ្នាក់លេខ២ ធ្វើបានដោយ Lewis Hamilton និងលេខ៣ បានទៅលើ Sergio Perez ដែលការប្រកួតបានបញ្ចប់កាលពីថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០២១។

បុរសវ័យ ២៤ឆ្នាំសញ្ជាតិហូឡង់ Max Verstappen បានកំពុងពង្រឹងកម្រិតការប្រកួតរបស់ខ្លួន ដើម្បីការប្រជែងពានរង្វាន់កម្រិតពិភពលោក World Championship លើកដំបូង ដែលក្នុងរដូវកាលនេះលោកបានឈ្នះពានចំនួន ៩លើកហើយក្នុងកម្មវិធីដែលមាន ២៣លើកនារដូវកាលនេះ ដែលធ្វើឲ្យ Max មាន ១៩ពិន្ទុជាមួយការប្រកួតនៅសល់ ៤លើកទៀតមាននៅប្រេស៊ីល, កាតា, អារ៉ាប៊ីសាអូឌីត និងនៅអាប៊ូដាប៊ី។

គួរបញ្ជាក់ផងថា តាមរយៈពេលវេលាកម្មវិធីប្រកួតបន្ទាប់របស់សហព័ន្ធប្រណាំងរថយន្ត Formula 1 នឹងបន្តធ្វើនៅទឹកដីប្រទេសប្រេស៊ីល Sao Paulo Grand Prix 2021 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះនៅទីក្រុង Sao Paulo ដែលមាន ៧១ជុំនៃការប្រណាំងដែលមានចំងាយ ៤, ៣០៩គីឡូម៉ែត្រនាទីលាន Autodromo Jese Carlos Pace៕