(ភ្នំពេញ)៖ ក្រុមហ៊ុន Pizza Hut Cambodia បានបើកដំណើរការសាកល្បង សាខា Pizza Hut ទី៣ ដែលជា FLAGSHIP STORE នៅថ្ងៃទី៨ ខែវិច្ឆិកា នៅក្នុងសង្កាត់បឹងកេងកង ដើម្បីស្វាគមន៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក៏ដូចជាដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន និងការផ្តល់ភាពងារស្រួលជូនអតិថិជន ដែលរស់នៅតំបន់បឹងកេងកង បន្ទាប់ពីបានបើកដំណើរការ សាខាទី១ និង ទី២ ថ្មីៗនេះ នៅសង្កាត់ទួលទំពូង ក៏ដូចជា សង្កាត់វត្តភ្នំ កាលពីខែសីហា និង ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ ដ៏ជោគជ័យ និងដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក សម្រាប់ម៉ាកយីហោដ៏ល្បីល្បាញ លំដាប់ថ្នាក់លេខ១ របស់សហរដ្ឋអាមេរិកមួយនេះ។

លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា «ការបើកដំណើរការទី៣ នៅពេលនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ដែលមានស្រាប់ដូចជា តំបន់ទួលទំពូង និង តំបន់កាល់ម៉ែត ដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួល ដល់អតិថិជនដើម្បីទទួលបានអាហាររបស់យើងឲ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន និងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់និងទទួលទានអាហារ “ម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ហើយប្រទេសជិតខាង” ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាព និងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង»។

ជាមួយវត្តមានសាខាទាំងបីដំបូងនៅកម្ពុជានេះ ក្រុមហ៊ុនបានបង្កើតការងារប្រហែលជា ១០០ កន្លែងជូនយុវជនយុវតីកម្ពុជារបស់យើង ជាមួយប្រាក់ខែដ៏ល្អ និងក៏ជាផ្នែកមួយនៃការចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការបង្កើតការងារ និងការបណ្ដុះបណ្ដាលជំនាញផ្នែកបដិសណ្ឋារកិច្ច ជាមួយស្តង់ដាកម្រិតអន្តរជាតិ ជូនប្រជាពលរដ្ឋកម្ពុជារបស់យើង ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងវិស័យ ម្ហូបអាហារ ក៏ដូចជាវិស័យទេសចរណ៍ទាំងមូល។

លោក ហេង សេងលី បានឲ្យដឹងបន្ថែមទៀតថា ជាមួយគ្នានេះដែរ ក្រុមហ៊ុនកំពុងតែដាក់ដំណើរការ សាងសង់សាខា ២ បន្ថែមទៀត ដែលរំពឹងថា អាចបម្រើជូនអតិថិជននៅក្នុងខែធ្នូខាងមុខនេះ បន្ថែមលើសាខាទាំងបីដែលកំពុងដំណើរការបច្ចុប្បន្ន។ ទន្ទឹមនឹងការរីកចម្រើន និងការបន្តសាងសង់ចំនួនសាខាបន្ថែមទៀត លោកបានអំពាវនាវឲ្យម្ចាស់ផ្ទះជួល ឬ អ្នកដែលកំពុងមានអាគារពាណិជ្ជកម្មជួល អាចទាក់ទងមកក្រុមហ៊ុនបើសិនជាគាត់គិតថាគាត់មានមានទីតាំងល្អ ពីព្រោះក្រុមហ៊ុនមានគម្រោង បើកសាខាជាច្រើនបន្ថែមទៀតនៅឆ្នាំ២០២២ ផងដែរ។

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ចេញក្រៅ និងសេវាកម្មដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់ក្រុមហ៊ុន គឺ Pizza Hut App Kh: https://bit.ly/3t6UWNz, website www.pizzahut.com.kh​ បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut ក៏បានបន្ថែម Online Payment Method បន្ថែមក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ដូចជា ABA PAY, VISA CARD, MASTER CARD & UNION PAY ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម PIZZA HUT App/Web ។

ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ១៩៥៨ នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការណ៍ជាង ១៨,០០០ហាង នៅជាង ១១០ ប្រទេសលើពិភពលោក។ ភីហ្សាហាត់ បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះ លើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ភីហ្សាហាត់ បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជន ពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់ មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

ចំណែកឯ ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមយយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនមេ របស់ភោជនីយដ្ឋានផាក កាហ្វេ ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៤ គិតត្រឹមចុងឆ្នាំ២០២០ ភោជនីយដ្ឋាន Park Café មានសាខាទាំងអស់ ២០ សាខា ទូរទាំង រាជធានីភ្នំពេញ កំពង់ចាម ក្រុងព្រះសីហនុ និង ខេត្តកំពត៕