(ភ្នំពេញ)៖ ស្របពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខ កាន់តែកៀកថ្ងៃបើកសម្ពោធជាផ្លូវការ ដើម្បីទទួលស្វាគមន៍អតិថិជនក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះកិច្ច ព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងម្ចាស់ម៉ាកផលិតផលល្បីៗកាន់តែច្រើន ជាពិសេសគឺភោជនីយដ្ឋាន ហាងលក់អាហារ និងភេសជ្ជៈដើម្បីបើកដំណើរការ ក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ក្នុងពេលឆាប់ៗខាងមុខនេះ។

ត្រៀមខ្លួនរីករាយជាមួយនឹងម្ហូបអាហារដ៏មានឱជារសចម្រុះជាតិសាសន៍ ក្នុងភោជនីយដ្ឋាន ក៏ដូចជាហាងល្បីៗ ដែលនឹងមានវត្តមានក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលមានដូចជា Food Park ដែលជាហាងលក់អាហារដ៏សម្បូរបែប នឹងពេញនិយមទៅតាមបណ្តាប្រទេសជាច្រើន ក្នុងសួនច្បារដ៏ទំនើប ភោជនីយដ្ឋាន Pka K’nhey ជាហាងបម្រើជូននូវម្ហូបខ្មែរដ៏មានឱជារស ភោជនីយដ្ឋាន Missiga BBQ សម្រាប់អ្នកដែលនិយមស៊ុប និងសាច់អាំងបែបកូរ៉េ ភោជនីយដ្ឋាន Steaklub បម្រើជូននូវស្តេក រសជាតិបែបអាស៊ី ភោជនីយដ្ឋានគ្រឿងសមុទ្រ បង ក្រេប (Bong Crab) ហាងនំប៉័ង ម្សៅ (Masao) និងភោជនីយដ្ឋានបែបចិន Yaxin ជាដើម។

លើសពីនេះផ្សារទំនើប ជីប ម៉ុង សែនសុខ ក៏នៅមានហាងល្បីៗជាច្រើនទៀត ដែលនឹងធ្វើឱ្យអតិថិជនទាំងអស់កាន់តែមានជម្រើសច្រើនក្នុងការសាកល្បងនូវរសជាតិ ម្ហូបអាហារ និងភេសជ្ជៈប្លែកៗមកពីជុំវិញពិភពលោក ក្នុងនោះរួមមាន ហាងកាហ្វេ Starbucks, ហាងលក់ដំឡូងបំពង Potato Corner, ហាងលក់មាន់បំពងដ៏ល្បីមក ពីអាមេរិក Louisiana, ហាងភីហ្សា Papa John’s, ហាងកាហ្វេ Amazon និងជាពិសេសគឺភោជនីយដ្ឋាន និងហាងនំប៉័ងរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលនឹងបើកដំណើរ ការ ជាលើកដំបូងបង្អស់ក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ តែម្ដង។

ជាមួយនឹងវត្តមានយ៉ាងសម្បូរបែបនៃកន្លែងទទួលទានអាហារចម្រុះជាតិសាសន៍ក្នុងទីតាំងតែមួយ ផ្សារទំនើប ជីប ម៉ុង សែនសុខ នឹងក្លាយជាទីតាំងដ៏អស្ចារ្យបំផុត សម្រាប់លោកអ្នកជួបជុំក្រុមគ្រួសារ មិត្តភក្ដិ ក៏ដូចជាមនុស្សជាទីស្រលាញ់ដើម្បីធ្វើការភ្លក្សនូវរសជាតិម្ហូបអាហារ ព្រមទាំងភេសជ្ជៈជាច្រើនមុខប្រកបដោយបរិយាកាស រីករាយ និងមានផាសុកភាព ហើយលោកអ្នកថែមទាំងអាចរីករាយជាមួយនឹងរចនាបថដ៏ស្រស់ស្អាតប្លែកនៃអគារផ្សារទាំងមូលទៀតផង។

កុំភ្លេចរងចាំទទួលទាន អាហារដ៏សប្បូរបែប និងឆ្ងាញ់ៗនៅផ្សារទំនើប ជីបម៉ុង សែនសុខ។ ចង់ដឹងថាមានអ្វីប្លែកបន្ថែមទៀតនៅផ្សារទំនើប ជីប ម៉ុង សែនសុខ សូមចូលទៅកាន់ទំព័រFacebook https://www.facebook.com/ChipMongMalls/