(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងប្រគល់ថវិកាលើកទឹកចិត្តដល់ណណៈប្រតិភូ និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ចូលរួមប្រកួតវគ្គជម្រុះនៅប្រទេសបារ៉ែន ក្នុងក្រមខ័ណ្ឌពានរង្វាន់ទ្វីបអាស៊ី និងការចូលរួមប្រកួតពូល K វគ្គជម្រុះនៅប្រទេសជប៉ុន យុវជនអាយុក្រោម២៣ឆ្នាំ ពានរង្វាន់ទ្វីបអាស៊ី តាមរយៈការប្រកួតកម្ពុជាបានឈ្នះក្រុមបាល់ទាត់ប្រទេសហ្គាំ និងហុងកុង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ១០ម៉ឺនដុល្លារ ថវិកាផ្ទាល់របស់លោនាយឧត្តមសេនីយ៍ ១ម៉ឺន ៥ពាន់ដុល្លារ, ថវិកាលោក ចាន់ តារា ហៅម៉េង (អតីតនាយអាវុធហត្ថ) ១ម៉ឺនដុល្លារ លោកឧកញ៉ា ឡេង ប្រុស ៥ពាន់ដុល្លារ សរុប១៣ម៉ឺនដុល្លារ។
ពិធីសំណេះសំណាល និងប្រគល់ថវិកា ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅវេលាម៉ោង ៣រសៀលថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអគារ២០២០ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ប្រតិភូ និងកីឡាករជម្រើសជាតិ ៤៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣,០២៣ដុល្លារ ក្នុងនោះផងដែរលោកនាយឧត្តមសេនីយ៍ បានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លាបន្ថែម ដល់មន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ចំនួន៤នាក់ ក្នុងម្នាក់ទទួលបាន ៥០០ដុល្លារ៕