(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងឱ្យដឹងថា ដោយសារកត្តាអាយុកាល និងធម្មជាតិ បានធ្វើឱ្យរចនាសម្ពន្ធខឿនរួតបាកាណនៃប្រាសាទអង្គរវត្តមានសភាពទ្រុឌទ្រោមប្រឈមហានិភ័យខ្ពស់ ដូច្នេះហើយក្រុមការងារជំនាញនឹងអនុវត្តគម្រោងជួសជុលពង្រឹងរចនាសម្ពន្ធខឿនរួតបាកាណនៅជ្រុងនិរតី និងពាយព្យនៃប្រាសាទអង្គរវត្តឡើងវិញ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយដល់ភ្ញៀវទេសចរ។

ការងារជួសជុលនេះនឹងអនុវត្តចាប់ពីថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់។ អាជ្ញាធរជាតិអប្សរាក៏បានសុំការយោគយល់ពីសំណាក់ភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្តផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាជាតិអប្សរា៖