(ភ្នំពេញ)៖ បន្ទាប់ពីផលិតកម្មដាវីត្រាមេឌា បានបោះទុនរាប់លានដុល្លារ ក្នុងការសាងសង់ស្ទីឌីយោ និងទិញសំភារ:ទំនើបៗ លំដាប់អន្តរជាតិមិនទាន់បានប៉ុន្មានខែផង បទចម្រៀង និង Video Lyrics ជាច្រើនបទដែលបានផលិតចេញពីស្ទីឌីយោនេះ ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់បងប្អូនអ្នកស្តាប់ និងទស្សនាជាពិសេសគឺយុវវ័យ ដែលចូលចិត្តយកបទទាំងនោះទៅសម្តែងត្រាប់តាមដាក់ លើបណ្តាញសង្គម TikTok យ៉ាងច្រើនសន្ធឹកសន្ធាប់។

បទដែលកំពុងអន្ទងប្រិយមិត្តអ្នកគាំទ្រ និងថតចេញពីស្ទីឌីយោកោះស្លាកែតនោះរួមមាន៖ បទ «ខ្មែរមានគ្រប់សព្វ»; បទ «នឹកស្រុក មិនអាចទៅបាន», បទ «វ៉ាក់សាំងមនុស្សក្បត់», បទ «ខកស្នេហ៍មុខរោងចក្រ» និងមានបទជាច្រើនទៀតកំពុងត្រៀមចេញ។

ក្រៅតែអំពីការវិនិយោគ ទៅលើការទិញសម្ភារៈស្ទីឌីយោ ផលិតកម្មដាវីត្រាមេឌា ក៏បានវិនិយោគរាប់លានដុល្លារ ទៅលើការសាងសង់ស្ទីឌីយោខ្នាតអន្តរជាតិ ដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តរជាតិ នៃស្ទូឌីយោពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។

លើសពីនោះទីទៀតផលិតកម្មដាវីត្រា ក៏មានទាំងស្ទូឌីយូថតសំលេង និងស្ទូឌីយោថតវីដេអូខាងក្នុង និងខាងក្រៅ៕