(ភ្នំពេញ)៖ បូទីកា ក្រុមហ៊ុន ដែលមានជំនាញផ្នែកការពារជម្រាបទឹក ថ្នាំលាបផ្ទះ ពិដានម្នាងសិលា កាវតំណរអគារ គីមីសំណង់ ស៊ីម៉ង់ត៍បៀក ម្សៅបៀកគ្រប់ប្រភេទ និងផលិតផលជួសជុលសំណង់ បានថ្លែងសារចូលរួមអបអរសាទរ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើក៦៨ ដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នៅថ្ងៃនេះ គឺជាខួប៦៨ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ដូចបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធ ធ្វើឡើងយ៉ាងកងរំពងនៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។

ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធឡើងក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

សូមជម្រាបថា ក្រុមហ៊ុន បូទីកា បង្កើតឡើងនៅឆ្នាំ២០០៦ ដែលមកដល់ពេលនេះមានអាយុកាលជាង១៥ឆ្នាំ និងជាក្រុមហ៊ុនដែលមានជំនាញផ្នែកការពារជម្រាបទឹក ថ្នាំលាបផ្ទះ ពិដានម្នាងសិលា កាវតំណរអគារ គីមីសំណង់ ស៊ីម៉ង់ត៍បៀក ម្សៅបៀកគ្រប់ប្រភេទនិងផលិតផលជួសជុលសំណង់។

ក្រុមហ៊ុន បូទីកា មានដៃគូសហការជាក្រុមហ៊ុនអន្តរជាតិ ដូចជា៖ ក្រុមហ៊ុន POLYGLASS ជាក្រុមហ៊ុនរបស់ប្រទេសអ៉ីតាលី ដែលមានជំនាញផ្នែកកៅស៊ូអ៊ុត, ក្រុមហ៊ុន BOSTIK ជាក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលី ដែលមានជំនាញផ្នែកកាវ, ក្រុមហ៊ុន Evonik ជាក្រុមហ៊ុនរបស់ប្រទេសអាឡឺម៉ង់ ដែលមានជំនាញផ្នែកគីមីលាយបេតុង, ក្រុមហ៊ុន GYPROC ជាក្រុមហ៊ុនរបស់ប្រទេសបារាំងដែលមានជំនាញផ្នែកពិដាន, ក្រុមហ៊ុន CORMIX ជាក្រុមហ៊ុនរបស់ប្រទេសថៃដែលមានជំនាញផ្នែកគីមីសំណង់។

ដោយសារភាពល្បីល្បាញរបស់ បូទីកា នោះបណ្ដាលឲ្យមានសំណង់សំខាន់ៗ បុរី សណ្ឋាគារ និងខុនដូ មួយចំនួនបានប្រើប្រាស់ផលិតផលបូទីកា ដែលមានដូចជា៖ រដ្ឋសភាជាតិ ក្រសួងផែនការ សសយក ក្រសួងផែនការ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ សាលាខេត្តព្រៃវែង បុរីជីបម៉ុង បុរីសង្ឃឹមថ្មី តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ព្រលានយន្តហោះថ្មី សណ្ឋាគារម៉ារ៉ាយុត ប៉ារ៉ាមោនខុនដូ៕