(កណ្តាល)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន ខេអេច លែន និងក្រុមហ៊ុនអគ្គិសនីឯកជនមួយ បានចុះកិច្ចព្រមព្រៀងមួយ ស្តីអំពីការផ្គត់ផ្គង់អគ្គីសនីសម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ឲ្យបានរួចរាល់ជាស្ថាពរនាដើមខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលបានទិញ និងមានបំណងចង់ទិញដីឡូតិ៍ពីក្រុមហ៊ុនផ្ទាល់។

ក្រុមហ៊ុន ខេអេច លែន ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៥១ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា និងជាគម្រោងទី៦របស់ខ្លួនផងដែរ ក្រោយពីទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលបានវិនិយោគលើដីឡូតិ៍ និងលំនៅដ្ឋាននៅគម្រោងក្រុងថ្មីដីមាសំរោងលើ ក្នុងទឹកដីខេត្តកណ្តាលនេះ ក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលរួមមានដូចជា៖ ផ្លូវបេតុងខ្វាត់ខ្វែងក្នុងគម្រោង ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គីសនីជាដើម៕