(ភ្នំពេញ)៖ ក្រុមហ៊ុន EZECOM ជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា មានមោទនភាព ក្នុងការប្រកាសដាក់ដំណើរការសេវា VMware SD-Wan លើកដំបូងគេក្នុងកម្ពុជា។

សេវាក្លោដរបស់ VMware បានផ្តល់នូវ SD-WAN (Software-defined Wide Area Network) ជួយសម្រួលប្រពន្ធ័ទិន្នន័យ របស់សហគ្រាសមានសុវត្ថិភាព ផ្តល់នូវបណ្តាញរហ័សរហួន និងសម្រួលដល់ការប្រតិបត្តិតាមសាខា និង end-point។

ក្រៅពីនោះផ្តល់នូវប្រសិទ្ធិភាពខ្ពស់ ទំនុកចិត្តក្នុងការចូលទៅកាន់សេវាខ្លោដ មណ្ឌលទិន្នន័យឯកជន និងកម្មវិធីសហគ្រាសដែលមានមូលដ្ឋានលើ SaaS ។

VMware SD-WAN រួមបញ្ចូលការសន្សំសំចៃ និងមានភាពបត់បែន នៃប្រពន្ធ័បណ្តាញតភ្ជាប់ដែលមានល្បឿនលឿន ជាមួយនឹងតម្លៃតំហែទាំទាប ជួយសម្រួលដល់ WAN ដោយផ្តល់សេវានិម្មិតពីខ្លោដ ទៅកាន់ការិយាល័យសាខា និងអ្នកប្រើប្រាស់ទូរស័ព្ទចល័តគ្រប់ទីកន្លែង។

VMware លើកកម្ពស់កម្មវិធី Intelligent x86 Edge ដើម្បីប្រមូលផ្តុំតំណភ្ជាប់អ៊ីនធឺណិត broadband ជាច្រើននៅការិយាល័យសាខា និងប្រើប្រាស់ orchestration ដែលផ្អែកលើខ្លោដភ្ជាប់ការិយាល័យសាខា ទៅមណ្ឌលទិន្នន័យប្រភេទណាមួយដូចជា សហគ្រាស ក្លោដ ឬសេវាកម្មសូហ្វវែរ។

ក្រុមហ៊ុន Ezecom មានទស្សនៈវិស័យក្លាយជាអ្នកជម្រុញផ្នែកឌីជីថល និងការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ដំណើរនៃ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២០មក។ ភាពខ្លាំងរបស់ក្រុមហ៊ុន EZECOM ក្នុងការផ្តល់នូវសេវាកម្ម ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តគ្រប់ពេលវេលា តាមរយៈបណ្តាញទូទាំងប្រទេស ដែលធ្វើឱ្យ Ezecom ក្លាយជាអ្នកផ្តល់សេវាកម្មដែលផ្តល់នូវទំនុកចិត្តខ្ពស់ ដល់ដៃគូរសហការ។

លើសពីនេះភាពជាម្ចាស់កម្មសិទ្ធិដំបូងគេរបស់ខ្មែរ១០០ភាគរយ លើខ្សែបណ្តាញក្រោមសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ដែលផ្តល់នូវអត្ថប្រយោជន៍បន្ថែម នៃការផ្តល់នូវតំណភ្ជាប់ជាអន្តរជាតិ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងបណ្តាញរួម។

ក្រុមហ៊ុន EZECOM ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អនាគតឌីជីថលរបស់កម្ពុជា ដោយកំពុងតែបង្កើតកម្មវិធីឌីជីថលមួយ ដើម្បីក្លាយជាអ្នកផ្តល់សេវាដែលគួរឱ្យជឿទុកចិត្តបំផុត ក្នុងការផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង សម្រាប់គាំទ្រដំណើរនៃ ការធ្វើឌីជីថលនីយកម្មរបស់អង្គភាពអាជីវកម្មនៅកម្ពុជា រួមមានផ្នែកធនាគារ និងធានារ៉ាប់រង ប្រេង និងឧស្ម័ន សុខភាព វិស័យសាធារណៈ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច ផលិតកម្ម និងសំណង់។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM ថ្លែងឲ្យដឹងថា «ក្រុមហ៊ុនសហគ្រាសអាជីវកម្មកម្ពុជា កំពុងវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស ដោយប្រើប្រាស់សេវាកម្ម និងបច្ចេកវិទ្យាដែលមានមូលដ្ឋានលើខ្លោដ នេះជាហេតុផលដែលយើងកំពុងធ្វើការ ជាមួយក្រុមហ៊ុនដែលនាំមុខគេខាងផ្នែក SD-WAN ដើម្បីផ្តល់នូវដំណោះស្រាយ ដែលជាតម្រូវការសម្រាប់អតិថិជន»

លោកស្រីបន្ដថា ក្រុមហ៊ុនមានមោទនភាព ក្នុងការសហការជាមួយក្រុមហ៊ុន VMWare និងមានសេចក្តីសោមនស្ស ចំពោះកិច្ចការរួមគ្នានេះ។

ក្រុមហ៊ុន VMware មានមូលដ្ឋាននៅទីក្រុង Palo Alto រដ្ឋ California សហរដ្ឋអាមេរិកមានភាពល្បីល្បាញ ក្នុងការផ្តល់ដំណោះស្រាយផ្នែកឌីជីថលជូន ដល់អតិថិជនរបស់ខ្លួនដែលជាក្រុមហ៊ុនសហគ្រាស ក្នុងការធ្វើការគ្រប់គ្រង លើទិន្នន័យបានដោយងាយស្រួល។

លោក Abe Ankumah នាយកជាន់ខ្ពស់ទទួលបន្ទុកទីផ្សារ និងភាពជាដៃគូ SASE Business របស់ក្រុមហ៊ុនVMware ថ្លែងថា «យើងមានក្តីសោមនស្សរីករាយជាខ្លាំង ដែលអាចជួយក្រុមហ៊ុន EZECOM ឱ្យផ្តល់នូវដំណោះស្រាយឌីជីថល ដែលប្រសើរបំផុតជូនដល់អតិថិជន សាជីវកម្ម និងសហគ្រាសក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន VMware នឹងជួយដល់ក្រុមហ៊ុន EZECOM ក្នុងការផ្តល់ជូនអតិថិជនរបស់ក្រុមហ៊ុននូវកម្មវិធី និងដំណោះស្រាយដែលមានមូលដ្ឋានលើខ្លោដប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធភាពចំណាយ ការទុកចិត្ត និងមានសុវត្ថិភាពបំផុត ដែលអាចធ្វើឱ្យក្រុមហ៊ុនទាំងនេះធ្វើទំនើបកម្មប្រតិបត្តិការរបស់ពួកគេ»

លោកបានបន្ដថា យោងតាមការស្រាវជ្រាវដែលធ្វើឡើង ដោយក្រុមហ៊ុន VMware។ ស្ថានប័ននានាក្នុងឧស្សាហកម្មទាំងអស់គ្រប់ទំហំ កំពុងងាកមកប្រើប្រាស់យុទ្ធសាស្រ្តពហុខ្លោដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៅថ្ងៃនេះ និងថ្ងៃអនាគត។

ក្នុងនោះស្ថាប័នជាច្រើនរហូតដល់៨០ភាគរយរំពឹងថា នឹងគាំទ្រគំរូចែកចាយមួយសម្រាប់កម្មវិធីខ្លោដនៅទូទាំងវិស័យសាធារណៈ ឯកជន និងបរិយាកាស edge នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ។

អត្ថប្រយោជន៍ដែលក្រុមហ៊ុន EZECOM ទទួលបានគឺ SD-WAN ផ្តល់ជូនរួមមាន ការកាត់បន្ថយចំណាយលើហេដ្ឋា រចនាសម្ព័ន្ធបណ្តាញ ខណៈដែលបង្កើនប្រសិទ្ធផល និងទំនុកចិត្ត ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនសហគ្រាស តភ្ជាប់ទៅកាន់កម្មវិធីនានា និងមណ្ឌលទិន្នន័យពីចម្ងាយ។

ដំណោះស្រាយផ្អែកលើ software ជួយបង្កើនប្រសិទ្ធភាពដំណើរការកម្មវិធីតាមរយៈតំណ WAN ណាមួយ ដឹកនាំមាតិការទៅកាន់មធ្យោបាយដឹកជញ្ជូនជាច្រើន ការកំណត់អាទិភាពផ្អែកលើគោលការណ៍ ការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ការត្រួតពិនិត្យតំណបន្ត និងធ្វើការកែសម្រួលទៅលើកម្មវិធីដែលមានសារៈសំខាន់ចំពោះអាជីវកម្ម អំពីរបៀបដែលដំណោះស្រាយនេះនឹងជួយទៅដល់សហគ្រាស អាជីវកម្មណាមួយ។

លោកស្រី Yuni Lee Heathcote បន្ថែមថា «ដោយសារក្រុមហ៊ុនកាន់តែច្រើន ត្រូវការដំណោះស្រាយ Software ដែលមានមូលដ្ឋានលើខ្លោដ និងការធ្វើការពីចម្ងាយ, SD-WAN ជាដំណោះស្រាយ ដើម្បីគ្រប់គ្រងបណ្តាញ ប្រកបដោយប្រសិទ្ធភាព។ តាមរយៈការផ្តល់កម្មវិធីបែបនេះទៅកាន់អតិថិជន ក្រុមហ៊ុន EZECOM កំពុងជួយអតិថិជន ជាសហគ្រាសធុនធំ តូច មធ្យម និងអ្នកប្រើប្រាស់ឱ្យធ្វើទំនើបកម្ម និងច្នៃប្រឌិតរបៀបធ្វើការរបស់ពួកគេ»។

បច្ចេកវិទ្យាចុងក្រោយនេះរួមមាន៖

១៖ វិស័យហិរញ្ញវត្ថុ៖ ការផ្តល់ជូនសេវាថ្មីរបស់ក្រុមហ៊ុន EZECOM អាចជួយអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុឱ្យពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ពន្លឿនការអភិវឌ្ឍកម្មវិធីខ្លោដនៅទូទាំងពហុខ្លោដ។ ថែមជាមួយសុវត្ថិភាព ព័ត៌មានដែលជាកត្តាសំខាន់ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដំណោះស្រាយនេះអាចប្ដូរតាមបំណង និងអនុវត្តគោលនយោបាយសន្តិសុខឆ្លាតវៃនៅទូទាំងបណ្តាញ មានភាពងាយស្រួលក្នុងការបញ្ចូល firewalls សេវាសន្តិសុខខ្លោដរបស់ភាគីទីបី ទៅក្នុងផ្លូវចរាចរណ៍ណាមួយការពារ ផ្តល់អាទិភាព ផ្តាច់ចរាចរណ៍តាម
រយៈការបែងចែក zero-trust end-to-end។

២៖ វិស័យអប់រំ៖ ការផ្តល់ជូនសេវាថ្មីរបស់ក្រុមហ៊ុន EZECOM អាចជួយស្ថាប័នអប់រំឱ្យបង្កើត គ្រប់គ្រង និងផ្តល់ជូនការអប់រំអនឡាញឌីជីថល ដែលអនុញ្ញាតិអោយប្រើប្រាស់សម្ភារៈឌីជីថល, ថ្នាក់រៀន និង Labs ឌីជីថល, ជួយឱ្យសិស្សានុសិស្សទទួលបានការចូលប្រើប្រាស់ពីចម្ងាយតាមរយៈឧបករណ៍ណាមួយ ដែលផ្តល់ជូនសុវត្ថិភាពខ្លាំង ដើម្បីគ្រប់គ្រងមាតិកា លទ្ធភាពចូលប្រើប្រាស់ និងទិន្នន័យ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវរបស់ស្ថាប័ន។

៣៖ វិស័យថែទាំសុខភាព៖ នៅក្នុងយុគសម័យដែលការថែទាំសុខភាព បានក្លាយជាចំណុចដែលទទួលការយកចិត្តទុកដាក់ខ្ពស់ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ហេដ្ឋារចនាសម្ព័ន្ធ SD WAN អាចបង្កើនយ៉ាងទូលំទូលាយ នូវការបម្រើសេវាជូនអតិថិជន ប្រកបដោយប្រសិទ្ធភាពពី សំណាក់អ្នកផ្តល់សេវាថែទាំសុខភាព តាមរយៈការផ្តល់លទ្ធភាពឱ្យគ្រូពេទ្យពិនិត្យ និងផ្តល់សេវាប្រឹក្សាជូនអ្នកជំងឺពីចម្ងាយបាន។ ហេដ្ឋារចនាសម្ព័ន្ធនេះក៏អាចឱ្យគ្រូពេទ្យចូលប្រើប្រាស់ទិន្នន័យ និងកំណត់ត្រាវេជ្ជសាស្រ្តសំខាន់ៗពីចម្ងាយបានផងដែរ ដែលដំណោះស្រាយនេះលើកកម្ពស់ប្រសិទ្ធផល និងកាត់បន្ថយការចំណាយ។

ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០0៧ ដើម្បីបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋាន ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានក្លាយជាអ្នកផ្តល់សេវាអ៊ិនធឺណិត និងបច្ចេកវិទ្យាទំនាក់ទំនងដ៏ទូលំទូលាយនិងនាំមុខគេមួយនៅកម្ពុជា រួមទាំងអ៊ិនធឺណិតខ្សែហ្វាយប៊ើអុបទិក សេវា IPLC, DPLC, MPLS, VPLS ព្រមទាំងដំណោះស្រាយនិងសេវាកម្ម VAS ដែលមានមូលដ្ឋានលើអ៊ិនធឺណិតផ្សេងទៀត។ នៅក្រុមហ៊ុន EZECOM យើងផ្តល់អំណាចដល់ប្រជាជន ក្រុមហ៊ុន សហគ្រាស និងប្រទេសជាតិ ដើម្បីរួមគ្នាកសាង និងរៀបចំអនាគតឌីជីថលរបស់អ្នក។

បេសកកម្មរបស់ក្រុមហ៊ុន EZECOM គឺដើម្បីក្លាយជាអ្នកផ្តល់ដំណោះស្រាយល្អជាងគេ ខាងសេវាទំនាក់ទំនងនៅប្រទេសកម្ពុជា តាមរយៈការបង្កើតថ្មី និងការបន្តកែលម្អខ្លួនព្រមទាំងជួយលើកស្ទួយដល់សង្គម៕