(ភ្នំពេញ)៖ ការសិក្សារមែងតែងតែសង្ឃឹមថា នឹងទទួលបានឱកាសការងារ ជាមួយប្រាក់បៀវត្សដែលខ្ពស់ និងតួនាទីដែលខ្លួនពេញចិត្ត បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ។ ដើម្បីជៀសវៀងការចំណាយ ខាតទាំងថវិកា និងពេលវេលា និសិ្សតត្រូវតែជ្រើសរើស សាលារៀនដ៏ត្រឹមត្រូវដែលមានទាំងការទទួលស្គាល់ទាំងក្នុងស្រុក និងអន្តរជាតិ។

ជាក់ស្តែងវិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល បានបណ្តុះបណ្តាលនិស្សិតជាច្រើនដោយជោគជ័យ និង ត្រូវបានទទួលស្គាល់សមត្ថភាព ដូចជាចំនេះដឹងដែលជាតម្រូវការខ្ពស់ ពីសំណាក់និយោជក ដោយសារជំនាញឯកទេសគណនេយ្យ បែបស្ដង់ដារជាតិ និងអន្តរជាតិ រួមជាមួយការប្រកាន់ភ្ជាប់នូវវិន័យល្អគួរជាទីកត់សម្គាល់។

វិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល តែងតែយកចិត្តទុកដាក់ មិនត្រឹមតែចំពោះការសិក្សា ពិសេសចំពោះការស្វែងរកការងារជូននិសិ្សត ដើម្បីជួយសម្រួលដល់ការព្រួយបារម្ភរបស់និសិ្សតបន្ទាប់ពីបញ្ចប់ការសិក្សា។ ជាការពិតណាស់និស្សិតមួយចំនួនតែងតែ មានការភ័ន្តច្រឡំដោយលើកទស្សនៈមួយឡើងថា នៅពេលដែលនិស្សិតសិក្សា ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ពួកគេបម្រើការងារបានតែមួយផ្នែកប៉ុណ្ណោះគឺ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន។

ងាកមកមើលរបាយការណ៍ការងារសម្រាប់ឆ្នាំ២០២១ របស់មន្រ្តីទទួលបន្ទុកប្រឹក្សាការងារនៃ វិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល បង្ហាញថា និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំ២០២១កន្លងមក ទទួលបានឱកាសការងារជោគជ័យក្នុងមុខដំណែងសំខាន់ៗដូចជា សវនករ៤១ភាគរយ, មន្ត្រីពន្ធដារ១០ភាគរយ, គណនេយ្យករ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងមន្រ្តីធនាគា១៩ភាគរយ ហើយនិស្សិតប្រមាណជា១០ភាគរយ មានជំនួញផ្ទាល់ខ្លួន និងនិស្សិត១៥ភាគរយទៀត កំពុងបន្តការសិក្សាក្នុង និងក្រៅប្រទេស ដែលជាការបញ្ជាក់ឲ្យឃើញពីភាគជោគជ័យមួយ ដែលវិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល ក្នុងការផ្ដល់សេវាកម្មស្វែងរកការងារ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ។

ជាក់ស្តែងវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ជាវិទ្យាស្ថានអន្តរជាតិឈានមុខគេ ក្នុងការបណ្ដុះបណ្ដាលលើជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលបានការទទួលស្គាល់ដោយ សមាគមគណនេយ្យករ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស។

សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ជាបរិញ្ញាបត្រមួយដែលនិស្សិតសិក្សា៤ឆ្នាំ ទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ។ ដូចនេះបើសិនជាប្អូនៗមានចំណាប់អារម្មណ៍ ក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ឬក៏ចង់ប្រឹក្សាយោបល់បន្ថែមទាក់ទងនឹងការជ្រើសរើសមុខវិជ្ជា ដើម្បីសិក្សានៅថ្នាក់មហាវិទ្យាល័យ អាចមកប្រឹក្សាបានទីតាំងផ្ទាល់ របស់វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ដែលមានទីតាំងនៅអគារលេខ៦៤ ផ្លូវ១០៨ រាជធានីភ្នំពេញ រាល់ថ្ងៃពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង៧យប់ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០២៣៩៨៦៥២២៕