(ភ្នំពេញ)៖ «បុរី លី ណាវុឌ្ឍ» បានប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំបើកដំណើរការការិយាល័យកណ្តាល និងសម្ពោធដាក់លក់ជាផ្លូវការនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការផ្តល់ជូនពិសេស និងបញ្ចុះតម្លៃរហូតដល់ 23,000$។

ឥឡូវនេះអតិថិជន អាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិត ដោយផ្ទាល់ជាមួយអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យកណ្តាលបុរី «លី ណាវុឌ្ឍ» ដើម្បីទទួលបានព័ត៌មានយ៉ាងច្បាស់លាស់អំពីប្រភេទផ្ទះ រចនាម៉ូដ ទំហំដី តម្លៃ និងការអញ្ជើញទៅទស្សនាការដ្ឋាន បុរី «លី ណាវុឌ្ឍ» ផ្ទាល់ដែលមានទីតាំងស្ថិតលើផ្លូវព្រៃស កែងផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាប់នឹងសាលា ប៊ែលធី អន្តរជាតិ ទី២៣ សាខាផ្លូវព្រៃស)។

បុរី «លី ណាវុឌ្ឍ» មានផ្តល់ជូននូវប្រភេទផ្ទះពីរប្រភេទ រួមមាន៖ ផ្ទះអាជីវកម្ម និងវីឡាកូនកាត់ សុទ្ធសឹងតែជាសំណង់ លំនៅដ្ឋានរឹងមាំ ដែលត្រូវបានរចនាឡើង ប្រកបដោយភាពប្រណិត និងស៊ីវិល័យស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពលខ្លាំង លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមជាមួយនឹងបរិយាកាសល្អ ប្រកបដោយផាសុកភាព និងសុវត្ថិភាព សាកសមបំផុត សម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ ការិយាល័យ និងអាជីវកម្មផ្សេងៗ។ អតិថិជននឹងទទួលបានភាពរីករាយ ក្នុងការរស់នៅដែលពោរពេញដោយស្នាមញញឹម ជាមួយសំណង់ ដែលមានគុណភាព សោភ័ណ្ឌភាព ស្ថេរភាព និងនិរន្តរភាព ដែលធានាបាននូវសុភមង្គល និងភាពរុងរឿង ជូនដល់អតិថិជន ដែលរស់នៅក្នុង បុរី «លី ណាវុឌ្ឍ»

លោក លី ណាវុឌ្ឍ ដែលជាអគ្គនាយក បានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ក្រោមការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឱ្យអ្នកវិនិយោគិនជាតិ និងអន្តជាតិ ចាប់អារម្មណ៍ពីសក្ដានុពល លើវិសយ័អចលនទ្រព្យ បានបោះទុនជាច្រើនពាន់លានដុល្លារសម្រាប់វិនិយោគ និងកសាងលំនៅដ្ឋាន សំណង់អគារខ្ពស់ៗ ដើម្បីឆ្លើយតបនឹងកំណើនប្រជាជន និងបំពេញតម្រូវការរបស់អតិថិជនក្នុង និងក្រៅប្រទេស ក្នុងការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការរាលដាលជំងឺកូវីដ-១៩ បានថយចុះនៅកម្ពុជា។ ជាក់ស្ដែងថ្ងៃនេះលោក លី ណាវុឌ្ឍ ជាអ្នកវិនិយោគិនខ្មែរ បានបោះទុនខ្ទង់លានដុល្លារ ដើម្បីសាងសង់បុរី «លី ណាវុឌ្ឍ» ហើយបានប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំបើកដំណើរការ ការិយាល័យកណ្តាល និងសម្ពោធដាក់លក់ជាផ្លូវការ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១។

បុរី «លី ណាវុឌ្ឍ» មានចក្ខុវិស័យ បេសកកម្មគោលបំណងច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទទួលបានគុណតម្លៃខ្ពស់ការកោតសរសើរខ្លាំង ពីអតិថិជន ជាពិសេសដើម្បីបង្កើនប្រសិទ្ធភាពតាមរយៈការផ្តល់ ជូននូវផលិតផលសំណង់ដ៏រឹងមាំ និងសេវាកម្ម ដែលមានគុណភាពល្អបំផុត ក៏ដូចជាដើម្បីចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យសំណង់ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដោយទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ។

ដើម្បីអបអរសាទរ ការបើកដំណើរការការិយាល័យកណ្តាល និងសម្ពោធលក់ជាផ្លូវការ នៅក្នុងថ្ងៃដ៏ឧតុង្គឧត្តមនេះ បុរី «លី ណាវុឌ្ឍ» មានការផ្តល់ជូនពិសេស និងលក់បញ្ចុះតម្លៃរហូតដល់ 23,000$។

សូមអញ្ជើញមកសាកសួរព័ត៌មាន ដោយផ្ទាល់នៅការិយាល័យកណ្តាលបុរី «លី ណាវុឌ្ឍ» ដែលមានទីតាំង នៅអគារលេខ ៣០៣២ ផ្លូវវេងស្រេង កែងផ្លូវ ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (នៅខាងក្រោមអគារសាលា ប៊ែលធី អន្តរជាតិ ទី៩ សាខាស្ទឹងមានជ័យ) ឫទំនាក់ទំនង តាមរយៈលេខទូរសព្ទ ៖ 085 96 96 76 / 087 96 96 76 / 068 96 96 76៕