(ឧត្ដរមានជ័យ-ព្រះវិហារ)៖ ម៉ូតូហុងដាឌ្រីម០២គ្រឿងបន្ថែមទៀត ត្រូវបានក្រុមការងារភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ប្រគល់ជូនដល់អតិថិជនរបស់ខ្លួន នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream ពីមីស៊ីលទាំង២នាក់រួមមាន៖

ទី១៖ ឈ្មោះ ដាំ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាកសិករ នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ដំណើររឿងឈ្នះរង្វាន់ម៉ូតូនេះ ត្រូវបានបងប្រុសរៀបរាប់ប្រាប់ថា ថ្ងៃតំបូងពេលគាត់មកពីភ្ជួរស្រែវិញ គាត់បានចូលទិញមីស៊ីល០១កំប៉ុងមកហូប ពេលគាស់មក ក៏ត្រូវរង្វាន់មួយកំប៉ុង លុះស្អែកឡើងមុនពេលទៅស្រែគាត់បានយកក្រវិលដែលត្រូវរង្វាន់នោះទៅដូរ ស្រាប់តែគាស់មកឃើញរូបម៉ូតូតែម្តង គាត់អរយ៉ាងខ្លាំងនិងបានស្រែកប្រាប់គេឯងមកនាំគ្នាជួយមើលផ្អើលពេញផ្ទះអ្នកលក់។

ទី២៖ ឈ្មោះ កុសល់ កែរ៉ានី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់សាច់គោ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ថ្ងៃឈ្នះរង្វាន់ម៉ូតូនេះ គឺប្អូនរ៉ានីបានត្រឡប់ពីលេងកីឡាវិញ ស្រេកទឹកពេក ក៏បានចូលទិញមីស៊ីល០១កំប៉ុងមកហូប ពេលគាស់មកអ៊ុតមើលឃើញរូបម៉ូតូ ប្អូនក៏ប្រាប់អ្នកលក់ឲ្យជួយមើល នាំគ្នាហ៊ោសប្បាយពេញហ្នឹងតែម្តង។

ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ឲ្យអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ទាំង២នាក់ខាងលើនេះ ក៏បានទទួលកាដូរលើកទឹកចិត្ត ជាភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ម្នាក់ៗចំនួន៥០កេសផងដែរ នោះគឺបងស្រី ប្លុង សុគុន ជាអ្នកលក់ភេសជ្ជៈ នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង ប្អូនប្រុស ម៉ាត់ ស៊េនរ៉ហ្សាត ជាអ្នកលក់ភេសជ្ជៈភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៊ីល លោក ឃួន ពិសិដ្ឋ បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូពីមីស៊ីលទាំងពីរនាក់ ហើយបន្ថែមថារង្វាន់ម៉ូតូ Honda Dream នៅមានច្រើនទៀត ក្រោមក្រវិលកំប៉ុងមីស៊ីលកំពុងរង់ចាំអ្នកមានសំណាង។

លោកក៏បានជូនពរឲ្យអតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងមីស៊ីល មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា មិនថាតែរង្វាន់ជាលុយ៥០លាន ឬ រង្វាន់ម៉ូតូ Honda Dream នោះទេ៕