(ភ្នំពេញ)៖ ការស្វែងរកទីតាំងល្អ ស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ សម្រាប់ការប្រកបអាជីវកម្ម បើកសហគ្រាស ក្រុមហ៊ុន ឬពង្រីកទំហំពាណិជ្ជកម្មបន្ថែម ក្នុងតំបន់ដ៏មានសក្ដានុពល ហ៊ុព័ទ្ធទៅដោយអគារប្រណិត ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងមានចរន្តប្រជាជនច្រើន គឺជាតម្រូវការដ៏សំខាន់បំផុតរបស់ពាណិជ្ជករ និងវិនិយោគិន មិនអាចខ្វះបាន។ ដូចនេះ អគារហិរញ្ញវត្ថុអូឡាំព្យា ឬ The Financial Building អាចបំពេញសេចក្ដីត្រូវការដ៏ចាំបាច់នោះបាន។

អគារហិរញ្ញវត្ថុអូឡាំព្យា ឬ The Olympia Financial Building ជាទីតាំងប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្មចម្រុះ សណ្ឋាគារ ផ្សារទំនើប អគារពាណិជ្ជកម្ម ជាច្រើន ជាអំណោយផលដ៏សមប្រកប សម្រាប់បណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្ម និងត្រូវបានអភិវឌ្ឍ សាងសង់ឡើងលើផ្ទៃដីប្រមាណ ១ ម៉ឺនម៉ែត្រក្រឡា មានចំនួនសរុប ២៧ អគារ ស្របតាមបទដ្ឋាន និងកម្រិតស្តង់ដារបច្ចេកទេស ដោយក្រុមហ៊ុន The Olympia City Development ជាបុត្រសម្ព័ន្ធក្រុមហ៊ុន OCIC ដែលមានឈ្មោះល្បីល្បាញក្នុងវិស័យសំណង់ និងការសាងសងអគារ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅកម្ពុជា។

អគារហិរញ្ញវត្ថុអូឡាំព្យានីមួយៗ មានកម្ពស់ចាប់ពី ៨ ទៅ១០ ជាន់ទទឹង៨.២ ម៉ែត្រ និងបណ្ដោយចាប់ពី ២៤ ទៅ ២៨ ម៉ែត្រ តាមការជ្រើសរើស ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ មានបំពាក់មកជាមួយជណ្ដើរយន្តប្រអប់២គ្រឿង ចំណតរថយន្តក្រោមដីផ្ទាល់ខ្លួន ទីធ្លាក្រោយ និងមុខធំទូលាយ ប្រកបដោយប្រណិតភាព កិត្យានុភាព ភាពថ្នៃថ្នូ និងស៊ីវីល័យ ដែលស្ថិតនៅតាមបណ្ដោយវិថី The Financial Street មានទទឹង ១៦ ម៉ែត្រ តភ្ជាប់មហាវិថីព្រះមុន្នីរ៉េត ទៅកាន់ផ្លូវ ១៦១ ក្បែរង្វង់មូលវត្តសំពៅមាស ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់ ដោយធ្វើដំណើរពីមហាវិថីព្រះមុន្នីរ៉េតត្រង់ចំនុចវត្តព្រះពុទ្ធ កាត់មកខាងសាលាសំពៅមាស រង្វង់សំពៅមាស និងផ្លូវភ្លោះអូឫស្សី ដោយចំណាយរយៈពេលមិនដល់ ១នាទី ឬធ្វើដំណើរពីស្តុបនាងគង្ហីង ទៅកាន់រង្វង់មូលសំពៅមាស ចាក់ទៅស្តុបវត្តមហាមន្រ្តីដោយចំណាយរយៈពេលមិនដល់ ២នាទី។

បច្ចុប្បន្ននេះ អគារហិរញ្ញវត្ថុ ឬ The Financial Building កំពុងចាប់ផ្ដើមបើកលក់ ក្នុងតម្លៃចាប់ពី ៣ លានដុល្លារឡើងទៅ ដោយអតិថិជនទាំងអស់ អាចធ្វើការកក់ប្រាក់ត្រឹមតែ ១% ហើយអាចប្រើកម្ចីឥណទានបានរហូត ៩៩% ជាមួយអត្រាការប្រាក់ 0% ក្នុងរយៈពេល ១៨ខែដំបូង ឬ អាចបង់ប្រាក់តាមដំណាក់កាលរហូតដល់ទៅ ៣២ ខែដោយគ្មានការប្រាក់។ អតិថិជន កក់ប្រាក់ត្រឹមតែ ១% និងចំណេញរហូតដល់ ៩៩,៩៩៩ ដុល្លារអាមេរិក ហើយអាចក្លាយជាម្ចាស់នៃសំណង់អគារដ៏ប្រណិត រឹងម៉ាំ ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញភ្លាមៗ។

កាន់តែពិសេសជាងនេះទៅទៀតក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ក្រុមហ៊ុនអូឡាំព្យាស៊ីធី សូមនាំមកនូវប្រូម៉ូសិនពិសេស សម្រាប់អតិថិជន ដែលបានកក់អគារហិរញ្ញវត្ថុ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងចាប់រង្វាន់ ដែលអាចឈ្នះរង្វាន់ ខុនដូ ១ យូនីត មានតម្លៃជាង ១៥ ម៉ឺនដុល្លារ និងទទួលបាន Coupon បញ្ចុះតម្លៃពិសេសរហូតដល់ទៅ ២ ម៉ឺនដុល្លារអាមេរិក ដំណើរកំសាន្តកម្រិត VVIP ទៅកាន់ក្រុងព្រះសីហនុ ស្នាក់នៅសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ ៥ រយៈពេល ៣ថ្ងៃ ២ យប់ ក៏ដូចជា Coupon ជាច្រើនផ្សេងទៀត សម្រាប់ការដើរទិញទំនិញយ៉ាងច្រើនសំបូរបែបនៅផ្សារទំនើបអូឡាំព្យាម៉ល និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។
ដូច្នេះកុំឱ្យឱកាសពិសេសនេះកន្លងផុតឱ្យសោះ ចាប់ផ្ដើមអាជីវកម្មរបស់អ្នកជាមួយនឹងអគារហិរញ្ញវត្ថុអូឡាំព្យា សាកសមបំផុតចំពោះ អាជីវកម្មធំៗដូចជា ធនាគារ ឫ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ហាងសម្លៀកបំពាក់ កាបូប ម៉ាក់ល្បីៗ ហាងពេជ្រ ក្រុមហ៊ុនវិនិយោគ និងអាជីវកម្មផ្សេងៗ ដោយសារតែជុំវិញគម្រោងសុទ្ធសឹងតែ ប្រមូលផ្តុំទៅដោយ ធនាគារ និងហាងល្បីៗជាច្រើន ដែលទាំងនេះជាកត្តាធ្វើអោយអគារហិរញ្ញវត្ថុអូឡាំព្យា ក្លាយជាជម្រើសដ៏ល្អប្រសើរ សម្រាប់មុខជំនួញរបស់លោកអ្នក ទាំងទីតាំងដ៏ពោរពេញដោយសក្តានុពល មហាវិថីខ្វាត់ខ្វែង ដងស៊ីតេប្រជាជន ការអភិវឌ្ឍជុំវិញ ការរចនាម៉ូតអគារដ៏ប្រណិតរំលេចនូវឧត្តមភាព និងកិត្យានុភាព លាយឡំនិងចំណតរថយន្តធំទូលាយ និងបរិក្ខារដ៏ស៊ីវីល័យអស្ចារ្យ។

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់ផ្ទាល់ដែលមានទីតាំង ទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់៧មករា រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ
Cellcard : 092 801 809/089 985 988/099 720 727
Smart: 093 801 809/086 985 988/086 720 727