(ភ្នំពេញ)៖ ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំ ប្រចាំឆ្នាំ២០២១ ឈ្មោះថា «WURKZ MOUNTAIN BIKE SERIES» ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ បានរៀបចំស្តង់ផ្តល់ព័ត៌មានចំនួន ២ ទីតាំង គឺនៅកំពង់ចម្លង កោះពេជ្រ និងក្លោងទារ ហ្រ្គេនភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឆ្នាំនេះ នឹងធ្វើឡើងចំនួន ៣ជុំផ្សេងគ្នា ដែលជុំទី១ នឹងធ្វើនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ហើយបានចាប់ផ្តើមទទួលពាក្យ កាលពីពេលថ្មីៗនេះ។ (អានបន្ថែម http://plus.freshnewsasia.com/index.php/en/freshnewsplus/218450-2021-11-03-03-02-52.html)
សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ស្តង់ផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំជុំទី១ នឹងធ្វើឡើងនៅកំពង់ចម្លង កោះពេជ្រ ចាប់ពីម៉ោង ៥ ព្រឹក ដល់ម៉ោង ១០ ព្រឹក។ សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា វិញនឹងធ្វើឡើងនៅឯក្លោងទារ ហ្រ្គេនភ្នំពេញ ចាប់ពីម៉ោង ៣ ល្ងាច ដល់ម៉ោង ៨ យប់។
អ្នកចូលចិត្តជិះកង់ទាំងឡាយអាចទៅកាន់ទីតាំងខាងលើ ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ និងចូលរួមលេងល្បែងកម្សាន្ត ដើម្បីមានឱកាសទទួលបានសម្ភារៈជិះកង់ស្អាតៗ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ៕
* ចុចទីនេះ https://goo.gl/maps/5RsqDLFCvZ3mbnH59 សម្រាប់ផែនទីទីតាំងកំពង់ចម្លង កោះពេជ្រ
* ចុចទីនេះ https://goo.gl/maps/yV3i3KuHXnPTC7C7A សម្រាប់ផែនទីទីតាំងក្លោងទារ ហ្រ្គេនភ្នំពេញ