(មែនឆេស្ទើ)៖ មានរបាយការណ៍មួយត្រូវបានបង្ហាញថា ក្លិបកំពូលអង់គ្លេស Manchester United ត្រូវត្រៀមចំណាយប្រមាណ ៥០លានអឺរ៉ូដែលស្មើនិង(៥៧លានដុល្លា) បើសិនជាចឹងនាំយកខ្សែបម្រើវ័យក្មេង Aurelien Tchouameni ពីក្លិបបារាំង AS Monaco នៅទីផ្សារដោះដូរកីឡាករនៅពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ Manchester evening news នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមប្រភពពីសារព័ត៌មានអីតាលី Tuttosport ដែលបានឲ្យដឹងពី Mirror នោះ ក្លិប AS Monaco នឹងមិនទទួលយកសំណើរណាមួយនោះទេ បើសិនជាមានតម្លៃដែលបានឲ្យដឹងនេះ ខណៈកីឡាករខ្សែបម្រើវ័យក្មេង Tchouameni កំពុងមានការចាប់អារម្មណ៍របស់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប ដែលរូបគេកំពុងមានទីផ្សារតម្លៃខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ។

Tchouamani និងក្លាយជាគោលដៅសំខាន់ទី១ បើសិនជាខ្សែបម្រើ Paul Pogba ចាកចេញពី Man United នៅខែមករា ឬនៅរដូវកាលក្រោយមែននោះ ដែលជាកីឡាកររួមក្រុមជម្រើសជាតបារាំង ខណៈដែលរបាយការណ៍បានបង្ហាញថា ក្លិបបិសាចក្រហម Man United មានការចាប់អារម្មណ៍ជាខ្លាំងចំពោះខ្សែបម្រើរូបនេះ ប៉ុន្តែពួកគេត្រូវមានលក្ខណ្ឌល្អណាមួយរវាង Monaco ដែលអាចនាំយកបរុសវ័យ ២១ឆ្នាំដែលកំពុងលេងបាន ៦៥លើកជាមួយក្លិបលីគបារាំង រកបាន ៥គ្រាប់ហើយលេងបាន ៥ប្រកួតជាម្រើសជាបារាំង ក្នុងរដូវកាល ២០២១នេះ៕