(ភ្នំពេញ)៖ បើកប្រាក់ខែភ្លាមៗមិនដឹងទៅណា តោះមកផ្សារទំនើប ជីប ម៉ុង ចំណេញហើយចំណាយតិច ដែលមានការបញ្ចុះតំលៃរហូតដល់ទៅ៣០% ពីភោជនីយដ្ឋានជាច្រើន ជារៀងរាលថ្ងៃទី១ និងទី២ ដើមខែ ព្រមទាំងថ្ងៃទី១៥ និងទី១៦ ពាក់កណ្តាលខែ ជារៀងរាល់ខែ។ រកឯណាមាន?

មិនចាំយូរ គឺបញ្ចុះតំលៃ ភ្លាមៗតែម្តង! ចង់ដឹងភោជនីយដ្ឋានណាខ្លះអត់? ការបញ្ចុះតំលៃទាំងនោះមាននៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និង ជីប ម៉ុង បាក់ទូក សេនធឺរ។ តើមានហាងណាខ្លះដែលបញ្ចុះតំលៃ?

ភោជនីយដ្ឋានជាច្រើនក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលរួមមាន ភោជនីយដ្ឋានប៊ូហ្វេ Sakura Buffet, ភោជនីយដ្ឋាន On the Table, ភោជនីយដ្ឋានវៀតណាម Ganh, ភោជនីយដ្ឋានបែបជប៉ុន Hiko Teppayaki, ហាងលក់មាន់បំពងដ៏ឈ្ងុយឆ្ងាញ់ Louisiana, ហាងនំប៉័ង Auntie Anne’s, ហាងតែគុជដ៏ល្បីឈ្មោះ Fire Tiger, ហាងកាហ្វេ Café Honest។ មានជំរើសច្រើនណាស់ រហូតដល់ទៅ៨ភោជនីយដ្ឋានឯណោះ។ ទទួលទានអាហារឆ្ងាញ់ហើយ ទទួលការបញ្ចុះតំលៃដល់ទៅ ៣០%ឯណោះ! ចាំអង្កាល់ទៀត!

មិនទាន់អស់ទេ! ក្រៅពីនោះ ជីប ម៉ុង បាក់ទូក សេនធឺរ ក៏មានកម្មវិធីប្រូម៉ូសិន បញ្ចុះតំលៃ ៣០%ដែរ។ ក្នុងនោះមាន ដូចជានៅហាងតែគុជ The Alley, ហាងតែគុជមកពីតៃវ៉ាន់ An Cha, ភោជនីយដ្ឋាន ណ (NOIR COFFEE), ហាងតែគុជល្បី CHICHA San Chen, ហាងកាហ្វេ Tube Coffee, ភោជនីយដ្ឋាន E&M Coffee ។ នៅជីប ម៉ុង បាក់ទូក សេនធឺរ មានហាងដល់ទៅ៦ ដែលមានការបញ្ចុះតំលៃ។

សូមបញ្ជាក់ថា កម្មវិធីប្រូមូសិនបញ្ចុះតំលៃរហូតដល់ទៅ៣០% ពីភោជនីយដ្ឋាននិងហាងជាច្រើន នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និង ជីប ម៉ុង បាក់ទូក សេនធឺរ មានជារៀងរាល់ថ្ងៃទី១ និងទី២ ព្រមទាំង ថ្ងៃទី១៥ និងទី១៦។ រួសរាន់ឡើង ដើម្បីទទួលបានបទពិសោធន៍ទទួលទានអាហារឆ្ងាញ់ៗ និងតំលៃសមរម្យ៕