(ភ្នំពេញ)៖ កាលពីខែសីហាកន្លងទៅនេះ ធនាគារ ជីប ម៉ុង បានបង្កើតកម្មវិធីពិសេសសម្រាប់អតិថិជន១០០នាក់ដំបូង ដែលប្រើប្រាស់ Chip Mong Bank App ច្រើន និងញឹកញាប់ជាងគេ ដែលអតិថិជននឹងទទួលបានកាដូលើកទឹកចិត្តជាច្រើន។

ជាលទ្ធផលធនាគារ ជីប ម៉ុង បានរកឃើញអតិថិជនទាំង១០០ ហើយរង្វាន់ដែលអតិថិជនទទួលបាន រួមមាន៖ អតិថិជនលំដាប់ទី១ ទទួលបាន Airpod Pro ១រង្វាន់, លំដាប់ទី២ និងទី៣ ទទួលបានអាវក្រៅ និងប័ណ្ណទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ចំនួន២០ដុល្លារអាមេរិក, លំដាប់ទី៤ និងទី៥ ទទួលបានអាវក្រៅ និងមួកដ៏ស្រស់ស្អាត, លំដាប់រង្វាន់ទី៦ ដល់ទី៤៩ ទទួលបានកំប៉ុងទឹកដ៏ប្រណីត, រីឯអតិថិជនលំដាប់ទី៥០ ដល់ទី១០០ ក៏ទទួលបានអាវក្រៅដ៏ស្រស់ស្អាតផងដែរ។

សូមចុចលើតំណរភ្ជាប់ដើម្បីស្វែងរកឈ្មោះកំពូលអ្នកប្រើប្រាស់Chip Mong Bank Appទាំង១០០៖ https://www.facebook.com/chipmongbank/posts/1054905011716891

សូមបន្តតាមដានប្រព័ន្ធបណ្តាញសង្គមរបស់ធនាគារ ជីប ម៉ុងដើម្បីទទួលមានព័ត៌មានអំពីកម្មវិធីផ្តល់ជូនពិសេសៗ៕

សម្រាប់ព័ត៌មានបន្ថែម៖ 081 811 911/066 811 911