(ភ្នំពេញ)៖ ដោយមានការគាំទ្រពីអតិថិជនច្រើនក្នុងការទិញកសិផលបន្លែ ផ្លែឈើ ត្រី សាច់ ស្តង់ដារសុវត្ថិភាព (GAP) ផ្សារការ៉ុត (Karot Market) បានពង្រីកសាខាថ្មីមួយទៀត គឺនៅបណ្តោយផ្លូវជាតិលេខ៦A ត្រង់ផ្ទះអាជីវកម្មបុរីប៉េងហួត៦A។

ទស្សនវិស័យរបស់ផ្សារការ៉ុត (Karot Market) គឺចង់លើកកំពស់ជីវភាពរបស់កសិករឱ្យល្អប្រសើរដោយទិញកសិផលរបស់ពួកគាត់ ហើយផ្សារការ៉ុត លក់កសិផលដែលមានសុវត្ថិភាព និងសុខភាពនេះជូនអតិថិជនក្នុងតម្លៃសមរម្យជាមួយសេវាកម្មដែលទុកចិត្តបំផុត។

ការសម្ពោធសាខាផ្សារការ៉ុត (Karot Market) ប៉េងហួត៦A នេះមានការចូលរួមពីដៃគូរសហការណ៍ផ្គត់ផ្គង់ជាច្រើន ក្នុងនោះមានដៃគូរសហការណ៍ ដែលមានទស្សនវិស័យដូចគ្នានឹងផ្សារការ៉ុត ដោយធ្វើការបង្រៀនការដាំដុះដល់កសិករ និងប្រមូលទិញកសិផល ក្នុងស្រុកដែលមានស្តង់ដារសុវត្ថិភាពនោះក្នុងតម្លៃសមរម្យមួយ។

ក្រៅពីបន្លែ ផ្លែឈើ ត្រី សាច់ ស្តង់ដារសុវត្ថិភាព (GAP) ផ្សារការ៉ុត (Karot Market) មានលក់គ្រឿងទេស និងភេសជ្ជៈច្រើនពាន់មុខទៀត។ ផ្សារការ៉ុតនឹងបើកសាខាបន្តទៀតនៅពេលឆាប់ៗខាងមុខឱ្យបានទៅកាន់តែជិតអតិថិជន ដើម្បីបន្តបំពេញតម្រូវការ និងការគាំទ្រផលិតផលរបស់កសិករក្នុងស្រុកឱ្យបានច្រើន។

សម្រាប់ការបើកសម្ភោធជាផ្លូវការនេះ សាខាផ្សារការ៉ុតប៉េងហួត៦A មានកត្តិយសក្នុងការអញ្ជើញអតិថិជនទាំងថ្មី ទាំងចាស់មកជាវនូវបន្លែ ផ្លែឈើ ត្រីសាច់សុវត្ថិភាព និងគ្រឿងទេស ច្រើនពាន់មុខ ព្រមជាមួយនឹងការបញ្ចុះតម្លៃ និងមានឱកាសទទួលបានរង្វាន់ជាច្រើនទៀត៕

1. https://t.me/karotmarkets (Telegram Channel)
2. https://www.facebook.com/karotmarkets (Facebook Page)
3. https://bit.ly/3vuX2ah (Karot App)
4. https://www.instagram.com/karotmarkets/ ( Instagram )