(ភ្នំពេញ)៖ ទឹកលាងចាន Ora គឺជាផលិតផល ដែលទើបដាក់ចេញលក់នាពេលថ្មីៗនេះ ហើយកំពុងចរាចរ លើទីផ្សារគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ ស្របគ្នានេះដែរ ទឹកលាងចាន Ora ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់និងដេប៉ូចែកចាយនានា។

ហេតុផល៤យ៉ាង ដែលអ្នកគួរជ្រើសរើស ប្រើប្រាស់ទឹកលាងចាន Ora៖

១៖ ជាភ្នាក់ងារលាងសម្អាត ដែលមានសមត្ថភាពខ្ពស់៖ ទឹកលាងចាន Ora ផលិតឡើងជាមួយរូបមន្តពិសេស ដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការលាងសម្អាតចាន ឆ្នាំងសំភារៈផ្ទះបាយ ជម្រះជាតិខ្លាញ់ស្នាមប្រឡាក់គ្រប់ប្រភេទ ព្រមទាំងគិតគូរពីសុវត្ថិភាពនិងសុខភាពរបស់អ្នកប្រើប្រាស់ដោយគ្មានជាតិកាត់ប៉ះពាល់ដល់ស្បែក និងគ្មានក្លិនឆួលដែលជាក្ដីរំខានទៅដល់អ្នកប្រើប្រាស់។

២៖ ផ្ដល់នូវជម្រើសច្រើនបែប៖ ទឹកលាងចាន Ora ផ្ដល់នូវជម្រើស ៣ ក្លិនក្រអូបប្រហើរគឺ ក្លិនស្លឹកគ្រៃដែលអាចជម្រះស្នាមប្រឡាក់ និងជាតិខ្លាញ់បានយ៉ាងល្អ ក្លិនក្រូចឆ្មារអាចជម្រះខ្លាញ់បានយ៉ាងលឿន និងធ្វើឲ្យចានឆ្នាំងសភ្លឺចែងចាំង រីឯក្លិនតែបៃតង អាចកម្ចាត់ក្លិនឆ្អាប និងកម្ចាត់បាក់តេរីរហូតដល់ទៅ ៩៩.៩៩%។

៣៖ បំពេញតម្រូវការអ្នកប្រើប្រាស់បានគ្រប់កាលៈទេសៈ៖ ទឹកលាងចាន Ora បានផលិតឡើងជាមួយ ៤ ចំណុះផ្សេងៗគ្នា គឺ ចំណុះ៣៨០ក្រាម ចំណុះ៧៣០ក្រាម ចំណុះ១.៥គីឡូក្រាម និងចំណុះ៣.៥គីឡូក្រាម ជាមួយនឹងការរចនាដបដ៏ស្រស់ស្អាត និងងាយស្រួលក្នុងការទុកដាក់ និងប្រើប្រាស់សមស្របគ្រប់របត់នៃតម្រូវការ។

៤៖ ផ្ដល់ប្រម៉ូសិនពិសេស៖ ទឹកលាងចាន Ora បន្តកម្មវិធីផ្ដល់ជូនពិសេសនៅ ផ្សារទំនើប ជីប ម៉ុង សាខា Eden Garden ចាប់ពីថ្ងៃ១៣ ដល់១៩ ខែវិចិ្ឆកានេះ។
កម្មវិធីនេះ ក៏នឹងប្រព្រឹត្តទៅថ្ងៃផ្សេងៗគ្នា នាផ្សារព្រែកព្នៅ ផ្សារកំបូល ផ្សារតាខ្មៅថ្មី ផ្សារទួលសង្កែ ផ្សារចំការដូង ដោយរាល់ការទិញទឹកលាងចាន Ora ចំណុះ៣៨០ក្រាម ចំនួនបីដប ឬ ចំណុះ៧៣០ក្រាម ចំនួនពីរដប នឹងទទួលបានការចាប់ឆ្នោតផ្សងសំណាងចំនួនមួយដង រីឯការទិញទឹកលាងចាន Ora ចំណុះ៣.៥គីឡូក្រាម ចំនួនមួយដប នឹងទទួលបានកាបូបបរិស្ថានមួយដោយឥតគិតថ្លៃបូករួមនឹងឱកាសចាប់ឆ្នោតផ្សងសំណាងដល់ទៅពីរដង ដើម្បីទទួលបានរង្វាន់ភ្លាមៗជាច្រើន។

បើចង់ជ្រាបពីទីតាំងបន្ទាប់ ដែលនឹងមានប្រូម៉ូសិនពិសេសនេះ ក៏ដូចជាព័ត៌មានផ្សេងៗពីផលិតផល Ora កុំភ្លេចតាមដានទំព័រហ្វេសប៊ុកផ្លូវការ Ora Cambodia (https://www.facebook.com/OraCambodia)៕