(ភ្នំពេញ)៖ បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយកាលពីថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ២០២១ នេះ បុរី មេគង្គ លែន បានឈ្នះពានរង្វាន់ជ័យលាភី ចំនួន ២រង្វាន់ និង រង្វាន់ទទួលស្គាល់ខ្ពស់បំផុត ចំនួន ៣ រង្វាន់ ពីកម្មវិធីប្រកួតប្រជែងអន្តរជាតិដ៏ល្បីគឺ ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ដែលកម្មវិធីនេះប្រព្រឹត្តិទៅច្រើនជាង ១០ប្រទេស ក្នុងតំបន់អាស៊ី និង ទូទាំងពិភពលោក ហើយកម្មវិធីដែរ បានចូលរួមវាយតម្លៃដោយ អ្នកជំនាញអន្តរជាតិដោយផ្អែកទៅលើស្តង់ដានិងវិជ្ជាជីរៈកម្រិតពិភពលោក ។

ពានរង្វាន់ដែលបុរី មេគង្គ លែន ទទួលបានសរុបទាំងអស់រួមមាន៖
ឈ្នះពានរង្វាន់ (Winner Award) ចំនួន ២គឺ
1/ ពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អបំផុត Best Breakthrough Developer
2/ ពានរង្វាន់ការរចនាខាងក្នុងលំនៅឋានល្អបំផុតBest Residential Interior Design

និងរង្វាន់ទទួលស្គាល់ខ្ពស់បំផុត( Highly Commended Award) ចំនួន ៣ គឺ
1/ រង្វាន់អ្នកអភិរឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ Best Housing Development
2/ រង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design
3/ រង្វាន់ស្ថាបត្យកម្មរចនាទេសភាពលំហរស្អាតដាច់គេ Best Landscape Architectural Design

លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃបុរី មេគង្គ លែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានមោទនភាពយ៉ាងខ្លាំងបំពោះការទទួលបានពានរង្វាន់ទាំងអស់នេះ ហើយសមិទ្ធផលដែលទទួលបានថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីភាពឈានមុខគេ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុន នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា» ។ លោកបានបន្ថែមទៀតថា៖ «យើងពិតជាដឹងគុណយ៉ាងខ្លាំងក្រៃលែងចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ក៏ដូចជាបុគ្គលិក និយោជិតរបស់យើងទាំងអស់ដែលបានរួមគ្នាទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះ»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាព ឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ៕